បុរសម្នាក់​ស្រវឹង​ស្រា​​ជិះ​រថយន្តបុករះរថយន្ត​ផ្សេង​ទៀតបណ្តាលអោយរងការខូចខាត​

0
158

 

 

 
ភ្នំពេញ៖ បុរសម្នាក់​សង្ស័យ​ស្រវឹង​ស្រា​ជិះ​រថយន្តបុករះរថយន្ត​ផ្សេង​ទៀតបណ្តាលអោយរងការខូចខាតទាំងសងខាង។ហេតុ​ការណ៍​នេះកើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧នៅចំណុចខាងកើតស្តុបផ្សារដីហុយផ្លូវ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តម៉ាកកូរ៉ូឡាសេរីឆ្នាំ២០០២ព័ណសពាក់ស្លាកលេខភ្នំពេញ2AF9329បើកបរដោយយុវជនម្នាក់ពុំស្គាល់អត្តសញ្ញាណនិងរថយន្ត១គ្រឿងទៀតម៉ាកកូរ៉ូឡាដូចគ្នាសេរីឆ្នាំ៩៨ពណ៌ស្ករ​ពាក់ស្លាកលេខភ្នំពេញ2Q1393បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណដូចគ្នាក្នុងទិសដៅពីកើតទៅលិចស្របគ្នាលុះទៅដល់ចំណុចកើតស្រាប់តែមានរថយន្តបង្ករ១គ្រឿងម៉ាកTOYOTAបាឡែនពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2Z9929 បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់រ៉េចង្កូតមកបុកនិងរថយន្តកូរ៉ូឡាសេរីឆ្នាំ២០០២បណ្តាលអោយខូចខាតបាក់កញ្ចក់និងខូចខាតផ្នែកខាងឆ្វេងហើយរថយន្តបង្ករមិនទាន់អស់ល្បឿនក៏​ជ្រុលទៅបុកនិងរថយន្តក៉ូរ៉ូឡា១គ្រឿងទៀតសេរីឆ្នាំ៩៨បណ្តាលអោយខូចខាតតិច​តួច​។ចំណែករយន្តបង្កខូចខាតបាក់ម៉ែត្រចង្កូតទៅមុខលែងរួចសង្ស័យអ្នកបើកបរស្រវឹងស្រា។
ក្រោយកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​ចរាចរណ៍ខណ្ឌចុះមកធ្វើការវាស់វែង។ប៉ុន្តែដោយសារតែមានការសម្របសម្រួសពីភាគីខាងបង្កព្រមចេញថ្លៃខូចខាតអោយទៅភាគីរថយន្តទាំងពីគ្រឿងសរុបចំនួន២៥០ដល្លាដើម្បីបញ្ចប់រឿង។ដោយរថយន្តកូរ៉ូឡាព័ណទទួលយក២០០ដុល្លាទៅជុសជុលខ្លួនឯងនិងរថយន្តកូរ៉ូឡាពណ៌ស្ករ​ទទួលបាន៥០ដុល្លា ៕​សិរសារ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here