ទូក ង សង្កាត់ព្រែកថ្មី បុកទូកទេសចរណ៍ លិចបាត់ខ្លួនមនុស្ស ២នាក់

ភ្នំពេញ៖ ទូក ង សង្កាត់ព្រែកថ្មី បានអុំសាកល្បងនៅទន្លេមុខព្រះបរមរាជវាំងទៅបុកទូកទេសចរណ៍  នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បណ្តាលឲ្យលិច ដែលមកដល់ពេលនេះបាត់ខ្លួនកីឡាករ អុំទូក២នាក់ នៅលើយ គ្រាដែលកីឡាករជាច្រើននាក់ទៀតត្តូវបានសង្រ្គោះទាន់នោះ ។ នេះបើយោងតាម លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ មានប្រសាសន៍ឲ្យដឹង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ពេលសណ្តោងមកប្រណាំងសាកល្បង ស្រាប់តែទូក ង សង្កាត់ព្រែកថ្មីរាជធានីភ្នំពេញ បានបុកជាមួយទូកទេសចរណ៍បណ្តាលឲ្យលិច ហើយមានកីឡាករ ដែលនៅលើទូកនោះ ប្រហែលជិត១០នាក់ នាំគ្នាហែលឲ្យអូប័រទៅសង្គ្រោះ ហើយបាត់ខ្លួន២នាក់ ៕  អូន ធួក

aa1

Leave a Reply

Your email address will not be published. Required fields are marked *