ខឹងប្តីផឹកស្រា យកកាំបិតប៉័ងតោគំរាម ប្តីភ័យរត់ផ្អើលពេញភូមិ

0
186

ភ្នំពេញ ៖ ជម្លោះប្តីប្រពន្ធពីរនាក់បានបង្កភ្ញាក់ផ្អើលពេញភូមិ បន្ទាប់ពីប្រពន្ធខឹងប្តីអង្គុយ​ផឹក​ស្រា​ស្រវឹងបានទៅតាមហៅប្តីដល់វង់ផឹកស្រា ហើយ ពេលមកដល់ផ្ទះ ទប់កំហឹងលែងបាន​ប្រពន្ធ​យកកាំបិត បុ័ងតោគំរាមប្តី ត្រូវប្តីយកដៃរងមុតរយះដៃបន្តិច។បន្ទាប់មកប្តីរត់គេចខ្លួនតែ ប្រពន្ធដេញចាប់ធ្វើឲ្យអ្នកជិតខាង ស្មានតែប្តីវាយប្រពន្ធ បានប្តឹងទៅសមត្ថកិច្ចនគរបាល​មូល​ដ្ឋានឲ្យចាប់ខ្លួនយកទៅសាកសួរ ។

ហេតុការណ៍នេះកើតឡើង​កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០១៧ ត្រង់ចំនុចបន្ទប់A01 ផ្ទះជួលភូមិ ថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ ។

សមត្ថកិច្ចឲ្យដឹងថាបុរសជាប្តីមានឈ្មោះ ទី មាន អាយុ ៣២ឆ្នាំ ​​មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលបន្ទប់លេខAO1 ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌសែនជ័យចំណែក​ប្រពន្ធមានឈ្មោះ អាវី ​​អាយុ ២៨ឆ្នាំ​ មុខរបរកម្មការិនី កាត់ដេរ ស្នាក់នៅផ្ទះកើតហេតុ និងមាន​ស្រុកកំនើតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង មានកូនប្រុសម្នាក់អាយុ ៥ឆ្នាំរស់នៅ​ក្នុងបន្ទុក។

បើតាមស្រ្តីជាប្រពន្ធបាននិយាយប្រាប់សមត្ថកិច្ច ថា ដោយសារតែប្តីតែងតែផឹកស្រាជាប់​ជាប្រចាំ ធ្វើឲ្យមានការឈ្លោះប្រកែកគ្នាជាញឹកញាប់ ទោះបីជាគាត់ខំប្រឹងនិយាយណែនាំ​យ៉ាងណា ក៏មិនស្តាប់ដែរ ជាក់ស្តែងនៅយប់កើតហេតុ ពេលដែលប្តីចេញពីធ្វើការ មិនបាន​ត្រឡប់មកផ្ទះទេ បានទៅផឹកស៊ីជាមួយមិត្តភក្តិ រហូតដល់យប់មិនឃើញត្រឡប់​មកផ្ទះទៀតទើប គាត់ជាប្រពន្ធក៏ដើរទៅតាមឲ្យត្រឡប់មកផ្ទះវិញ ។

ស្រី្តជាប្របន្ធបានឲ្យដឹងទៀតថា ពេលមកដល់ផ្ទះទៀត ប្តីមិនចង់ចូលផ្ទះទៀត នៅតែចង់ទៅប​ផឹកស្រា ទើបធ្វើឲ្យរូបគាត់ខឹង បានយកកាំបិតបុ័ងតោមគំរាមរកកាប់ ស្រាប់តែប្តី យកដៃរង​ធ្វើឲ្យមុតរយះដៃហូរឈាមបន្តិច ។ បន្ទាប់មកប្តីគាត់បានរត់ចេញក្រៅបន្ទប់ ធ្វើឲ្យគាត់រត់ដេញ​តាម​ក្របួចកអាវឲ្យត្រឡប់មកវិញ ព្រោះខ្លាចរត់ចោលគាត់ទាំងខ្លួនកំពុងតែផ្ទៃពោះ ២ខែ​តែ​ពេលនោះ អ្នកជិតខាងស្មានតែប្តីវាយគាត់ជាប្រពន្ធក៏បាន ប្តឹងសមត្ចកិច្ច​មកជួយឃាត់​ប្តីតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ សួរនាំទើបដឹងថា ប្រពន្ធវាយប្តីហើយភាគីទាំងសងខាង មិនបានប្តឹងប្តល់ទេរួចសមត្ថកិច្ចបាន​អប់​រំណែនាំ ឈប់ឲ្យប្រើអំពើហិង្សទើបប្តីប្រពន្ធពីរនាក់នេះ នាំគ្នាចូលផ្ទះសម្រាកបាត់ទៅ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here