ស្រ្តីជនអនាថាម្នាក់ដេកសន្លប់ព្រោះដាច់អាហារនៅមុខផ្សារត្រពាំងថ្លឹងរថយន្តឯកជនមិនហ៊ានដឹក

 

 

 

 

ភ្នំពេញ ៖ ហេតុតែក្រីក្រ​ខ្លាយ​ជនអនាថា ដើរដេកដួលសន្លប់តាមផ្លូវ រថយន្តគ្លីនិកឯកជនទៅដល់ឃើញហើយ ថា មេពេទ្យ មិននៅមិនហ៊ានដឹក ចុះត្រង់រាល់ថ្ងៃរាល់យប់​ រថយន្ត​ពេទ្យឯកជនរត់ប្រជែងគ្នាដណ្តើមម៉ូយ ដូចខ្លាឃើញសាច់ ត្រង់មនុស្សអនាថាសូមឲ្យជួយមិនបាន ។ ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីប្រទះឃើញជនអនាថា ដេកដួលសន្លប់តាមផ្លូវវេងស្រេង មុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាម​ប្រភព​ព៌ត៌​មាន​ពី​កម្លាំង​នគរ​បាល​នៅ​ផ្សារ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ថាមានគ្រោះថ្នាក់ចរាចរណ៍ម្តងៗ មិនចាំបាច់ អតិថិជន ឬសមត្ថកិច្ចណាហៅឡើយ លុះត្រាណាអ្នកគួកជេ ជនរងគ្រោះហៅ រហូតដល់ក្រុមរថយន្តគ្លីនិកទាំងនោះ ដាក់បណ្តាក់គ្នា សំចតតាមផ្លូវ ពួនលាក់ខ្លួន ដើម្បីរងចាំដឹក ជនរងគ្រោះ រាល់ថ្ងៃ ។ បាតុភាពអាក្រក់បែបនេះ ទោះជាកន្លងមក មន្ទីរ ក្រសួងសុខាភិបាល ចេញច្បាប់ហាមឃាត់យ៉ាងណាក៏ដោយ តែគ្មានពឭប្រសិទ្ធភាពទាល់តែសោះ ។
ជនរងគ្រោះក្នុងហេតុការណ៍ ភេទស្រី អាយុប្រមាណ៤០ឆ្នាំ ជាស្រ្តីជនអនាថា ក្នុងស្ថានភាព ហេវហត់អស់កម្លាំង ដើរដេកដួលសន្លប់បាត់ស្មារតី ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញស្រ្តីខាងលើ ដើរមកដេកមុខផ្សារត្រពាំងថ្លឹង តាំងពីថ្ងៃមកម្លេះ ទោះជាមានអ្នកឲ្យបាយ ឲ្យទឹក ហូបហើយដេករហូត លុះដល់ព្រលប់ថ្ងៃដដែល ស្រ្តីរងគ្រោះ កាន់តែមានអាការៈ បាក់អស់កម្លាំងដេកសន្លប់ បន្ទាបមកស្រាប់តែឃើញក្រុមសន្តិសុខបានលើកពីមុខផ្សារត្រពាំងថ្លឹងមកដាក់លើឃឿនកណ្តាលផ្លូវដោយខ្លាចស្លាប់នៅជាប់ផ្សារ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបាន ក្រុមរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ក្នុងនាមមនុស្សធម៌ មិនប្រកាន់វណ្ណៈ អ្នកមានឬក្រ មិនគិតពីតម្លៃសេវាអ្វីទាំងអស់ សំខាន់បម្រើ នៅក្នុងសង្គម ៕​ សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *