ពេលត្រូវឲ្យខ្ចីដល់ពេលឈ្លោះគ្នាប្ដឹងទារឲ្យសងវិញ

0
147

 

 

 

 

ភ្នំពេញ៖ បុរសជាកូនប្រសារបានប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅឲ្យជួយកោះហៅ ឪពុកម្ដាយក្មេករបស់ខ្លួន ដើម្បីជួបធ្វើការដោះស្រាយគ្នាពីរឿងជំពាក់លុយ ដោយបុរសនោះបានចោទប្រកាន់ថា ឪពុកម្ដាយក្មេកបានខ្ចីលុយមិនព្រមសង ហើយ ថែមទាំងនាំប្រពន្ធរបស់ខ្លួនគេចខ្លួនទៀត ហើយបន្ទាប់ពីតាមរកឃើញ ក៏ប្ដឹងបានឲ្យនគរបាលជួយហៅធ្វើការដោះស្រាយគ្នា កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ តែម្ដ។

បុរសដែលបានប្ដឹងពីឪពុកម្ដាយក្មេកខ្លួនឯងនោះឈ្មោះ វ៉ៃ សីហា អាយុ២៩ឆ្នាំ មានប្រពន្ធឈ្មោះ ស៊ូ ចន្ធី អាយុ២១ឆ្នាំ កម្មការិនីរោងចក្រកាត់ដេរ ចំណែក ឪពុកម្ដាយក្មេកមិនត្រូវបានគេស្គាល់ឈ្មោះឡើយ មានស្រុកកំណើតនៅ ខេត្តតាកែវ និងស្នាក់នៅផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា គេមិនបានដឹងថាប្ដីប្រពន្ធខាងលើនោះលែង លះគ្នាឬបែបណានោះឡើយ ប៉ុន្តែនៅមុនពេលឈានដល់កើតរឿងខាងលើបាន មានទំនាស់គ្នា ហើយបុរសជាប្ដីនោះបានប្ដឹងចោទប្រកាន់ឪពុកម្ដាយក្មេកថា បានខ្ចីលុយខ្លួនចំនួ២ពាន់ដុល្លារយូហើយមិនព្រមសងឡើយ។មិនតែប៉ុណ្ណោះថែមទាំងបាននាំប្រពន្ធរបស់ខ្លួនគេចទៀតផង បន្ទាប់ពីទទួលបានពាក្យបណ្ដឹង នគរបាលប៉ុស្ដិ៍ចោមចៅ បានកោះហៅឪពុកម្ដាយក្មេកជននោះទៅធ្វើការដោះ ស្រាយគ្នានៅប៉ុស្ដិ៍តែម្ដង។

តាម​ប្រភពដដែល​បាន​បន្តទៀតថា ខណៈនោះគេបានឃើញទាំង ឪពុកម្ដាយក្មេក និងបងថ្លៃនិងប្អូនថ្លៃរបស់ជននោះទៅធ្វើការដោះស្រាយគ្នាជាមួយជននោះនៅ ប៉ុស្ដិ៍ ហើយឪពុកម្ដាយក្មេកនិងបងប្អូនថ្លៃ បានប្រាប់នគរបាលថា គាតពិតជា បានខ្ចីលុយកូនបនរសារនោះមែន ប៉ុន្តែគាត់មិនបានគេចវេសមិនសងនោះទេ។ គាត់កំពុងលក់ដីដើម្បីយកលុយមកសងកូនប្រសារដែរ ប៉ុន្តែលក់មិនទាន់ដាច់ ហើយកូនប្រសារគាត់នោះយ៉ាប់ដែរនឹង ឲ្យតែពេលមានទំនាស់គ្នាជាមួយប្រពន្ធ ម្ដងៗតែងតែចងកំហឹងជាមួយគាត់និងទារលុយពីគាត់រហូត។

នគរបាលបានឲ្យដឹងថា ក្រោយពេលហៅជួបគ្នាភាគីទាំងពីរបានសម្របសម្រួលគ្នាហើយបន្ទាប់មកបានព្រមព្រៀងគ្នាបញ្ចប់រឿង ដោយខាងឪពុកម្ដាយក្មេកយល់ព្រមសងទៅកូនប្រសារក្នុង១ខែចំនួន២០០ដុល្លាររបូតដល់អស់៕ វាសនា​ សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here