ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ទួល​គោក​ចាប់​ឃាត់​ខ្លួន​ ខណៈ​ដែល​ធ្វើ​សកម្ម​ភាព​លួច​កាច់​ក​ម៉ូតូ​

 

 

 

 

ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ទួល​គោក​ចាប់​ឃាត់​ខ្លួន​ ខណៈ​ដែល​ធ្វើ​សកម្ម​ភាព​លួច​កាច់​ក​ម៉ូតូ​គេ​នៅ​សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ភ្នំពេញ​ រហូត​ដល់​ខណ្ឌ​ទួល​គោក​ទើប​កម្លាំង​នគរ​បាល​ចាប់​បាន​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៩:៣០ នាទីព្រឹក​ស្ថិត​នៅចំណុចផ្លូវលេខ២៦១ កែងផ្លូវលេខ១៤៦ ក្រុម ទី២៩ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​ដោយ​ប្រព្រឹត្តនៅចំណុចផ្លូវ បេ តុង ភូមិក្រាំងអង្រង ក្រុមទី៧ សង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៩:៣០នាទីព្រឹក​។
ជនសង្ស័យឈ្មោះ ព្រឹម សត្យា ហៅ ត្យា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ នៅផ្ទះជួល ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខរាជធានីភ្នំពេញ។ចំណែក​ឯ​ជនរងគ្រោះឈ្មោះ មី ចក់ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញម៉ូតូដែល​ជនសង្ស័យ​ធ្វើ​សកម្ម​ភាព​លួច​កាច់​ក​មួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី20 11 ពាក់ស្លាកលេខភ្នំពេញ 1AV-5060 មានលេខតួ និងលេខម៉ាស៊ីន 8572140 ( ជាម៉ូតូជនរងគ្រោះ )។
តាម​ប្រភព​ព៌ត៌​មាន​ពី​កម្លាំង​នគរ​បាល​ខណ្ឌ​ទួល​គោក​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ កាល​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ កំលាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានល្បាតការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូជនរងគ្រោះ​ខណៈ​នោះ​កម្លាំង​នគរ​បាល​ខណ្ឌ​ក៏​អន្តរាគមន៌ឃាត់ជាក់ស្តែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង បានប្រគល់អោយ នគរបាលប៉ុស្តិ៍​រដ្ឋបាលក្រាំងធ្នង់ខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕​វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *