មានអារម្មណ៍ផ្លូវភេទ បែជាប្រើល្បិចបញ្ឆោតប្អូនស្រីជីដូនមួយអាយុទើប៥ឆ្នាំ ចាប់ប៉ុនប៉ងរំលោភតែមិនបានសម្រេច

 

 

 

 

 

ភ្នំពេញ ៖ យុវជនម្នាក់ ក្រោយពីផឹកសុីស្រវឹង កើតមានចំណង់អារម្មណ៍ផ្លូវភេទ ហួសហេតុលែងថ្លែងបោកបញ្ឆោតប្រើល្បិច ប្អូនស្រីរបស់ខ្លួនអាយុទើបតែ៥ឆ្នាំ ប្រើឲ្យញិចមុន ហើយចាប់សម្រាតខោ ស្ទាបអង្អែលប្រដាប់ភេទ ប៉ុនប៉ងរំលោភ តែមិនបានសម្រេច ក្មេងស្រីយំពេក បងប្រុសឡើងទៅទាន់ ឃើញប្រាប់ឪពុកម្តាយ ប្តឹងប៉ូលីសចាប់ឃាត់ខ្លួនតែម្តងកាលពីវេលាម៉ោង១០យប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅ បន្ទប់លើផ្ទះ ក្នុងផ្ទះលេខ២៤ ផ្លូវលេខ២៣៤ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
យុវជនល្មោភកាមមាន ឈ្មោះ ឃឿន សុខ ភ័ក្រ អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅផ្ទះកើតហេតុ ខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះ ម ហ អាយុទើប៥ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ។
តាមប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា ជនសង្ស័យនិងក្មេងរងគ្រោះ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ហើយមុនពេលកើតហេតុ ខណៈដែល ឪពុកម្តាយក្មេងរងគ្រោះ រវល់តែទៅលេងផ្ទះអ្នកជិតខាង នៅចាំផ្ទះតែក្មេងស្រី និងបងប្រុស ម្នាក់ទៀតអាយុ១៥ឆ្នាំ ចាំនៅផ្ទះជាន់ក្រោម ។ ប្រភពបន្តទៀតថា នៅវេលាម៉ោងខាងលើ ជនសង្ស័យទើបតែវិលមកពីផឹកសុីជាមួយមិត្រភ័ក្រ នៅភូមិសែនសុខ២ ហើយស្រវឹងចូលផ្ទះឡើងទៅបន្ទប់ជាន់លើ ដោយមានអារម្មណ៍ផ្លូវភេទ ចង់បំពេញបំណង់កាមតណ្ហារបស់ខ្លួន ជនសង្ស័យប្រើល្បិច ហៅក្មេងស្រីរងគ្រោះត្រូវជាប្អូនស្រីជីដូនមួយ ឲ្យឡើងទៅ ញិចមុន ពេលនោះហើយ ជនសង្ស័យចាប់សម្រាតខោ ក្មេងរងគ្រោះ យកដៃលូកស្ទាបអង្អែលប្រដាប់ភេទ ហើយចាប់ពោបពីលើ ប៉ុនប៉ងរំលោភ តែមិនបានសម្រេចដោយសារក្មេងរងគ្រោះ យំខ្លាំងពេក ធ្វើឲ្យបងប្រុសដែលនៅជាន់ក្រោម ឮក៏ឡើងទៅតាមមើល ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពពោប ពីលើរំលោភ ហើយជនសង្ស័យផ្អាកសកម្មភាព ស្របពេលដែលឪពុកម្តាយក្មេងស្រីមកដល់វិញល្មម រៀបរាប់ប្រាប់ដឹងសព្វរឿង ប្តឹងប៉ូលីសចុះមកឃាត់ខ្លួន ជនសង្ស័យតែម្តង ។

ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ប៉ុនប៉ងចាប់រំលោភទៅលើក្មេងរងគ្រោះពិតប្រាកដមែន ។ ក្រោយឃាត់ខ្លួនបានជនសង្ស័យ នាំទៅសាកសួរនៅប៉ុស្តិ៍នគរបាល និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌចាត់ការបន្តទៅតាមនីតិវិធី ៕ វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *