ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ដែលពាក់ពន្ធ័ករណីឆក់ និងប្រើដាវសាមូរ៉ៃគំរាមគេឯងត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ពន្សាំង ឃាត់ខ្លួនកាលពីវេលាម៉ោង២រសៀល នៅថ្ងៃទី ២ខែកក្កដាឆ្នាំ.២០១៧ នៅត្រង់ចំណុច ផ្លូវលំ ភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ៣នាក់នោះ១.ឈ្មោះ ជុំ រិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ។
២.ឈ្មោះ សឿន មុនី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៣.ឈ្មោះ ឃឿន រតនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក មានទីលំនៅ ភូមិព្រៃពពេល សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ជន ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាមួយនេះដែរសមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន
១.មួកកន្តឹប ក្រឡាការ៉ូពណ៌ខ្មៅចំនួន ១។
២.ដាវកែច្នៃដងឈើចំនួន ០១ដើម។
៣.ម៉ូតូម៉ាក ស៊ុយហ្ស៊ុយគី វីវ៉ា ពណ៍ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ1BM.8052 ចំនួន ១គ្រឿង។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិ បានជិៈម៉ូតូមកលេងផ្ទះបងនៅភូមិត្រពាំងអំពិល ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ លុៈមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន ៣នាក់ខាងលើ ជិៈម៉ូតូម៉ាក ស៊ុយហ្ស៊ុយគីវីវ៉ា ធ្វើសកម្មភាពឆក់មួកកន្តឹមរបស់ជនរងគ្រោះ តែមិនបានសម្រេច។ ពេលឃើញដូចនោះ ជនរងគ្រោះនិងមិត្តភក្តិ ក៏បើកម៉ូតូទៅឈប់មុខតូបលក់មាន់ក្បែរនោះ ហើយក្រុមជនសង្ស័យទាំង០៣ ក៏បានជិៈម៉ូតូត្រឡប់ក្រោយ រួចឈប់ម៉ូតូក្បែរជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ឃឿន រចនា បានយកដាវមកកាប់ទៅលើជនរងគ្រោះ តែត្រូវបានជនរងគ្រោះ គេចផុត។ ក្រោយមកជនរងគ្រោះនិងប្រជាពលរដ្ឋរស់នៅជិតខាង បានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នាំយកមកដាក់ពាក្យបណ្តឹង និងប្រគល់ឲ្យសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង រួមនឹងវត្ថុតាង ត្រូវបានរក្សាទុកនឹងឃុំខ្លួនបណ្តោះអាសន្នពួកគេ នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕អូន ធួក