ម៉ូតូហុងដាឌ្រីមសេ១២៥បុកម៉ូតូហុងដាវ៉េវពីក្រោយរបួសធ្ងន់

0
211

 

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានបើកបរម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿង ក្នុងស្ថានភាពស្រវឹងហើយបាន ជ្រុលទៅបុកពីក្រោយម៉ូតូ១គ្រឿងទៀតម៉ាកហុងដាវ៉េវ ១គ្រឿងទៀតដែលកំពុងបើកស្របគ្នានៅខាងងមុខ បណ្ដាលឲ្យដួលបោកទៅលើថ្នល់ រងរបួសធ្ងន់ខ្លួនឯងបែកមុខបែកមាត់ ចំណែកអ្នកជិះម៉ូតូហុងដាវ៉េវ មិនបានរងរបួសនោះឡើយ។

ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង១និង៤០នាទី រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខបន្ទាយយោធាកងពលតូចលេខ៧០ ស្ថិតនៅក្នុងភូមិព្រព្រីង ខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូដែលបានបើកបុកគ្នាបណ្ដាលឲ្យមានមនុស្សរងរបួសនោះ ១គ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1BO-2361 បើកបរដោយបុរស ស្រវឹងស្រាម្នាក់ បានបុកពីក្រោយម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាវ៉េវពណ៏ខ្មៅ បើកបរដោយបុរសម្នាក់មិន ស្គាល់អត្តសញ្ញាណដូចគ្នា។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូទាំងពីគ្រឿង បានបើកបរធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង ដោយអ្នកបើកម៉ូតូហុងដាឌ្រីមស្ថិតក្នុងស្ថានភាពស្រវឹងផងដែរ លុះពេលទៅដល់ ត្រង់ចំណុចកើតហេតុខាងលើ មានរថយន្ត១គ្រឿងបានបត់ចូលឃ្លាំងកាត់ចំពីមុខ ធ្វើឲ្យម៉ូតូហុងដាវ៉េវ វាក់ក៏បន្ថយល្បឿន ហើយក៏ត្រូវបានម៉ូតូហុងដាឌ្រីម បុកពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលទាំងអស់គ្នា ហើយអ្មកបើកបរម៉ូតូហុងដាឌ្រីម បានរងរបួសធ្ងន់តែម្ដង។ក្រោយពេលពេលកើតហេតុភាគីទាំងពីរបានធ្វើ ការសម្របសម្រួលគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុនោះ មិនបានឲ្យនគរបាលចាត់ការតាមច្បាប់ឡើយ៕ វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here