ស្រវឹងស្រា ច្រឡំឡើងលើផ្ទះគេផ្លោះពីផ្ទះទៅផ្ទះមួយទៀត រអិលជើងធ្លាក់សន្លប់ស្ដូកស្ដឹង​

0
170

ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹងបានលោតចូលផ្ទះប្រជាពលរដ្ឋ ហើយផ្លោះពីផ្ទះទៅផ្ទះមួយទៀតធ្វើឲ្យភា្លត់ស្នៀត រអិលជើង ធ្លាក់ពីលើជាន់ទី១​ បណ្ដាលអោយសន្លប់ស្ដូកស្ដឹង​ កាលពីវេលាម៉ោង 01 និង50រសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលធ្លាក់ពីលើផ្ទះ ជាន់ទី១ មានឈ្មោះ វ៉ាន់ ឌិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅលូ៥ ជិតកន្លែងកើតហេតុ មានស្រុកកំណើត នៅ ខេត្តព្រៃវែង។

សមត្ថកិច្ចដដែល បានដឹងឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញ​បុរសឈ្មោះវ៉ាន់ ឌិន ផឹកស្រាស្រវឹងស្រាជោកជាំ រួចបានរត់ ឡើងតាមកាំជណ្តើ​ ផ្ទះប្រជាពលរដ្ឋ នៅកន្លែងកើត ហេតុរួច ដើរឡើងទៅជាន់ទីមួយដោយបានផ្លោះតាមបង្កាន់ដៃ ឆ្លងទៅផ្ទះមួយទៀតនៅជាប់នោះ ធ្វើឲ្យប្រជាពលរដ្ឋដែលឃើញបាននាំគ្នាស្រែក កុំឲ្យឡើងបែបនេះទៀត តែបុរសរូបនោះ នៅតែ​ផ្លោះចុះឡើង បានបន្តិចក៏ភ្លាត់ស្នៀតរអិលជើង ធ្លាក់ពីលើជាន់ទី១​ដល់ដីសន្លប់ស្តូក  ប៉ុន្តែមុននឹងសន្លប់ បុរសរូបនោះ បានប្រាប់ថា រូបគេទើបតែផឹកស្រាថ្នាំ អស់១លីត្រ ពេលផឹកស្រវឹងហើយ គោលបំណង ឡើងទៅផ្ទះរបស់គេ នៅក្បែរនោះដែរ តែគេស្រវឹងខ្លាំងពេក វង្វេងផ្ទះ។ គ្រាន់តែនិយាយសឹងមិនទាន់ចប់ផងបុរសនេះក៏សន្លប់ក៏សន្លប់ស្តូកស្តឹងតែម្តង ។គ្រានោះដែរប្រជាពលរដ្ឋ ឃើញជនរងគ្រោះ ឡើងលើដំបូលផ្ទះ ស្មានតែចោរ ប៉ុន្តែមិនឃើញគាត់លួចអីទេ គឺបានត្រឹមរត់ឡើងទៅលើផ្ទះជាន់ទី១ លោតផ្លោះពីផ្ទះមួយ ទៅផ្ទះមួយទៀត ដូចមនុស្សបែកថ្នាំហើយទោះបីប្រេជាពលរដ្ឋស្រែកឃាត់ កុំឲ្យផ្លោះក៏មិនស្តាប់ដែរ  ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ និងបានហៅរថយន្ដសង្គ្រោះ​បន្ទាន់ របស់គ្លីនិកសួគ៌ា ដឹកយកទៅព្យាបាលភ្លាមៗ  ៕អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here