ឌុបស្រីស្នេហ៍ទៅបន្ទប់ជួល ត្រឡប់មកវិញបានបន្តិចចោដេញវាយយកម៉ូតូបាត់

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់ឌុប​ស្រីស្នេហ៍មកលេងដល់បន្ទប់ជួល លុះពេលយប់ជ្រៅបានឌុបស្រីស្នេហ៍ទៅបន្ទុបជួលវិញ ហើយត្រឡប់ចេញបានបន្តិច ត្រូវក្រុមចោដេញវាយហើយរត់ចោលម៉ូតូបន្ទាប់មកត្រូវជនសង្ស័យយកម៉ូតូបាត់ បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១២នឹង២០រំលងអាត្រាត ឈានចូលថ្ងៃទី៤ខែកក្តដា ឆ្នាំ២០១៧ នៅផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ អ៊ួច ឆែងហុងភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ បើករថយន្ត ស្នាក់នៅភូមិចោមចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិធ្លក់ស្វាយ ឃុំអញ្ជឹប ស្រុកបសែធ ខេត្តកំពង់ស្ពឺ ម៉ូតូដែលជនសង្ស័យវាយយក ម៉ាកគប់ជ្រុង ពណ៍ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 1BK-1128។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយថានៅមុនពេលកើតហេតុ ដោយស្រីស្នេហ៍មកលេងបន្ទប់របស់ខ្លួន ហើយនៅពេលយប់ជ្រៅ បានជូននារីជា​មិត្តស្រីទៅផ្ទះវិញ លុះពេលជូនលុះពេលជូនមិត្តស្រីដល់បន្ទប់ហើយបានត្រឡប់មកវិញបានប្រមាណជាង១០០ម៉ែត្រ ស្រាប់តែឃើញជនសង្ស័យមានគ្នាប្រមាណ៤នាក់នឹងម៉ូតូចំនួន៣គ្រឿងបន្ទាប់មកមានជនសង្ស័យគ្នា៣នាក់ក្នុងនោះមានម្នាក់នៅចាំម៉ូតូ ចំណែកនាក់៣នាក់បានដើរមកស្កាត់មុខហើយបាននាំគ្នាឆ្អុលមករូបគាត់ បន្ទាប់មកជនរងគ្រោះខាងលើមានកាភិតភ័យ ហើយបានជានហ្វាងម៉ូតូបណ្តាលអោយឌួល ហើយជនរងគ្រោះរត់ចោលម៉ូតូបាត់។ប្រភពដដែលបានបន្តទៀតថា ខណះពេលដែលគាត់រត់មានជនសង្ស័យរត់ដេញគាត់ដែរហើយគាត់បានពួនសំងំ ហើយមួយសន្ទោះក្រោយមករូបគាត់មកមើលម៉ូតូរបស់ខ្លួន ស្រាប់តែត្រូវជនសង្ស័យយកទៅបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក់បណ្តឹងនៅប៉ុសិ៍នគរបាលចោមចៅដើម្បីសើបសង្កេតលើមុខសញ្ញាខាងលើដើម្បីយកមកផ្តល់ទាទោសតាមច្បាប់៕​សិរសារ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *