ជិះម៉ូតូលឿន​ជ្រុល​មិនប្រយ័ត្នបុករថយន្ដឡិចសុីសកំពុងបត់ឆ្វេងឆ្លងផ្លូវបណ្ដាលអោយស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

 

 

 
ភ្នំពេញ៖ យុវជនមួយក្រុមមានប្រុសមានស្រីជិះម៉ូតូជាច្រើនគ្រឿងប្រដេញគ្នាក្នុងល្បឿនលឿនហើយក្នុងចំណោមម៉ូតូទាំងនោះមានម៉ូតូមួយគ្រឿងបានជ្រុលទៅបុករថយន្ដឡិចសុីសដែលកំពុងបត់ឆ្វេងឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្ដាលអោយយុវជនម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងនារីម្នាក់ទៀតរងរបួសស្រាល។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ទុបលូរ5 តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ហើយក្នុងហេតុការណ៍នេះ អ្នកបើករថយន្តឡុចសុីស ក៏បានបើករត់បាត់ស្រមោលផងដែរ។
តាមប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុនពេលកើតហេតុគឺមានរថយន្តម៉ាកឡុចសុីសLX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-8788 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចភ្លើងស្តុប ក៏បានបត់ឆ្វេងឆ្លងផ្លូវចូលទៅផ្លូវបុរីសូនីយ៉ាងលឿនមិនព្រមបន្ថយល្បឿន។ ប្រភពបានបន្តថា ខណះដែលរថយន្ដកំពុងបត់ក៏មានម៉ូតូជាច្រើនគ្រឿងជិះប្រដេញគ្នាក្នុងល្បឿនលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នាជាមួយរថយន្ដ ហើយក្នុងនោះមានម៉ូតូម៉ាកស៊ុយសុគីឡែត ពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ1FV-0634 មួយគ្រឿងដែលជិះដោយយុវជនម្នាក់ឌុបនារីម្នាក់បានបុកចំពីចំហៀងក្បាលរថយន្ដផ្នែកខាងស្ដាំពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងនារីម្នាក់ដែលរួមដំណើរជារងរបួសស្រាល។
ប្រភពដដែលបានបន្តទៀតថា យុវជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹក យកមកសង្គ្រោះនៅមន្ទីពេទ្យរុស្សុីផងដែរ តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពេលដឹកជិតដល់មន្ទីពេទ្យ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ចមូលដ្ឋានធ្វើកំណត់ហេតុ ។ចំណែកនារីរងគ្រោះដែលរបួសស្រាល ត្រូវបានមិត្តភ័ក្រផ្សែងទៀតដឹកទៅមន្ទីពេទ្យឯកជនផងដែរ ។
ក្រោយពេលកើតហេតុភ្លាមៗ ភាគីខាងរថយន្ដបានព្យាយាមបើករត់គេចតែត្រូវមិត្តជិះម៉ូតូដេញតាមដល់បុរីសូនីក៏ឃាត់បាននិងបននិយាយគ្នាថានិងជួយព្យាយបាលរបួសនិងថ្លៃខូចខាតទាំងអស់ ហើយក៏នាំគ្នាមកកន្លែងកើតហេតុវិញ តែដោយលឺដំណឹងថាជនរងគ្រោះស្លាប់ក៏បើករថយន្ដគេចខ្លួនបាត់តែម្ដង។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ ហ៊ូរ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រនៅម្ដុំទួលពង្រ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឯខេត្តបាត់ដំបង ។
បន្ទាប់ក្រោយមក​នគរបាល​មូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែង យកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំបងប្អូនយកឯកសារពាក់ព័ន្ឋប្រគល់ឲ្យវិញ និងប្រគល់សពឲ្យទៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅដម្កល់ទុកនៅវត្តទឹកថ្លា រងចាំសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕សិរសារ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *