ជន​ជាតិ​ចិន​បើក​រថយន្តឡិចសុីស​LX470បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាត

 

 

 
ភ្នំពេញ៖​ បុរសជនជាតិចិនម្នាក់បើករថយន្តឡិចសុីស​ទាំងស្ថានភាពស្រវឹងបើកជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតតែសំណាងមិនមានអ្នករងរបួស។
​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៤ខែកក្កដាឆ្នា២០១៧​ នៅតាមបណ្តោយផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី២​ខណ្ឌឬស្សីកែវ។
​ តាមប្រភព​ព៌ត៌​មាន​ពី​កន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចសុីស​ LX 470 ពណ៌​ស្ករពាក់​ស្លាក​លេខភ្នំពេញ2P 8279 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតអស់ចំនួន១កងរីឯរថយន្តដាច់កាឡេទៅមុខលែងរួច។
​ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងទំនាក់ទំនងហៅនគរបាលចរាចរណ៍ជើងគោករាជធានីដើម្បីមកស្ទូចរថយន្តទៅរក្សានៅការណ៍រិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយពេលក្រោយ៕​សិរសារ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *