ជាង​ធ្វើ​ផ្ទះ​ម្នាក់​ឆក់​ស្លាប់​ ខណៈ​ដែល​យកខ្សែ​ភ្លើង​ដោត​​ទៅ​ក្នុង​ព្រី​

0
493

 

 

 

 

 
ភ្នំពេញ​៖​បុរស​ម្នាក់​ជា​ជាង​ធ្វើ​ផ្ទះ​ឆក់​ស្លាប់​ ខណៈ​ដែល​យក​ខ្សែ​ភ្លើង​ទៅ​ដោត​​ព្រី​ភ្លើង​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ២១ និង ០០នាទីយប់​នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សាក​សពជនរងគ្រោះឈ្មោះ លឹម ភា ភេទប្រុស អាយុ៣៦ឆ្នាំ​ជនជាតិខ្មែរ មុខរបរជាងផ្ទះ មានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងស្នាច ឃ៉ំដំណាក់រាំង ស្រុកឧត្ដុង ខេត្តកំពង់ស្ពឺ។
តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ កាល​ពី​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១៣ និង ០០នាទី​រសៀល​ជន​រង​គ្រោះ​បានមកធ្វើផ្ទះអោយឈ្មោះ ហ៊ន ពុធ ដែលស្ថិត​នៅភូមិសំរោងជើង សង្កាត់សំរោងខណ្ឌព្រែកព្នៅដោយមានជាងចំនួន៦នាក់។លុះដល់វេលាម៉ោង ១៦ និង៣០ នាទីល្ងាច​ក៏​ឈប់សំរាករួចនាំ​ផឹកស្រាថ្នាំអស់ចំនួន០២លីត្រ និងស្រាបៀរអស់ប្រហែលកន្លះកេសដល់វេលាម៉ោង ១៧ និង ៤០នាទីល្ងាច​ទើបឈប់ផឹក។​បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​ដើរទៅសំរាកនៅផ្ទះលោក សន សឿន ដែលមានចម្ងាយប្រហែល៦ ម៉ែត្រពីផ្ទះកំពុងសាងសង។រហូតដល់វេលាម៉ោងប្រហែល២១និង៣០នាទីយប់ជន​រង​គ្រោះ​បានដើររកភួយរបស់ខ្លួន រួចយកដៃដោតឌុយភ្លើងដើម្បីបំភ្លឺ ក៏​បណ្ដាលអោយឆក់ជនរងគ្រោះ។ភ្លាមនោះឈ្មោះ ខាត់ ឃៀង ដែលសំរាកក្បែរ​បានក្រោបមកមើល ឃើញដៃខាងឆ្វេងជនរងគ្រោះជាប់ព្រីភ្លើង រួចមកឈ្មោះ ខាត់ ឃៀង​ ទាញព្រីភ្លើងចេញ ហើយជនរងគ្រោះដួលទៅលើដី ខណៈ​នោះ​ឈ្មោះ​ ខាត់​ ឃៀង​ជួយធ្វើចលនាជួយដល់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់បងជីវិតបាត់ទៅហើយ។
ក្រោយ​ពី​កើត​ហេតុ​ម្ចាស់​ផ្ទះ​បាន​រាយ​ការណ៍​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន​ចុះ​មក​កន្លែង​កើត​ហេតុ​ដើម្បី​ត្រួតពិនិត្យ​ជុំ​វិញ​កន្លែង​កើត​ហេតុ​ ព្រម​ទាំង​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​។
តាម​ការ​សន្និដ្ឋាន​របស់​នគរបាល​ជំនាញ​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ឆក់​ខ្សែ​ភ្លើង​មែន​។
បច្ចុប្បន្ននេះ​សាក​សព​ជន​រង​គ្រោះ​ត្រូវបានកម្លាំង​នគរបាល​ប្រគល់​ទៅ​អោយ​ក្រុមគ្រួសារយកទៅធ្វើបុណ្យនៅគេហដ្ឋាន៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here