នគរបាលឆ្មក់បង្ក្រាបក្រុមអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានមនុស្សប្រុសស្រី១០នាក់

 

 

 
ភ្នំពេញ៖ ក្រុមអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រី១០នាក់រួមនិងថ្នាំញៀនចំនួន៦កញ្ចប់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការបង្ក្រាបបានបន្ទាប់ពីពួកគេទៅប្រមូលផ្តុំគ្នាក្នុងបន្ទប់ជួល។
ករណីបង្ក្រាបក្រុមជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៥ខែក្កដ្តាឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក។
លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានអោយដឹងថា មុនដំបូងគឺកម្លាំងសមត្ថកិច្ចបានធ្វើការល្បាត់ក្នុងមូលដ្ឋានហើយក៍ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម១០នៅចំណុចផ្លូវ២៧១សង្កាត់ទឹកថ្លាដោយជនសង្ស័យមានឈ្មោះ យឹម សំបូ ភេទប្រុសអាយុ៤៧ឆ្នាំជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគី វីវ៉ា ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញK1772ដោយមានការសង្ស័យក៍ឃាឆែកឆេរកឃើញថ្នាំញៀន១កញ្ចប់។ លោក នាយផ្នែករូបនេះបន្តទៀតថា ក្រោយមកកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅឆែកឆេបន្ទប់ជួលដែលគេស្នាក់នៅសង្កត់ទឹកល្អក់​១ខណ្ឌទួលគោកហើយបានឃើញជនសង្ស័យប្រុសស្រីចំនួន៩ទៀតកំពង់ប្រមូលផ្តុំគ្នាប្រើប្រាស់គ្រៀងញៀនទើបឃាត់ខ្លួនបានទាំអស់តែម្តង។
សមត្ថកិច្ចនិយាយទៀតថា វត្ថុតាងដែលចាប់យករួមមាន ម្សៅក្រាមថ្លាស ចំនួន៦កញ្ចប់ ជញ្ជើងថ្លឹង១ ម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីវីវ៉ា ពាក់ស្លាកលេខភ្នំពេញ1K1772 និងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១០នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួនធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមនិតិវិធី៕ វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *