បុរស​ជនជាតិ​អូស្ត្រាលីស្លាប់ដោយគាំងបេះដូងនៅក្នុងសណ្ឋាគារ

 

ភ្នំពេញ ៖ បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​កន្លែងដោយគាំងបេះដូង ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា ២០១៧។

ជន​រង​គ្រោះ​ឈ្មោះ​វ៉ា​យ​ហ្វៀ​ល ម៉ាក​ជេ​ម អាយុ​៣៣​ឆ្នាំ ជនជាតិ​អូស្ត្រាលី និង​ជា​អ្នក​ទេសចរណ៍ ។ មុន​ពេល​កើត​ហេតុ ជន​រង​គ្រោះ​និង​មិត្តភក្តិ​ម្នាក់​ឈ្មោះ​ហ្វា​ឡាំង​ហ្គា អាន់​ថូ​នី ប្រេ​ន អាយុ​២៧​ឆ្នាំ ជនជាតិ​អូស្ត្រាលី បាន​ចេញ​ទៅ​ហូប​បាយ​ជាមួយគ្នា​នៅ​ហាង​​អ៊ី​តា​លី និង​ផឹកស្រា​បៀរ​អស់​១២​កំប៉ុង ។ លុះ​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ក៏​នាំ​គ្នា​មក​សណ្ឋាគារ​វិញ​សម្រាក​រៀង​ខ្លួន។

ប្រភព​បន្ត​ថា ស្រាប់តែ​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី០៥ កក្កដា នេះ មាន​បុគ្គលិក​សណ្ឋាគារ ជា​​អ្នក​សំអាត​ទៅ​គោះ​ទ្វារ​មិន​បើក ហើយ​​ទូរ​ស័ព្ទ​ចូលក៏​​មិន​លើក និង​នៅ​មុខ​បន្ទប់​បាន​ដាក់​ស្លាក​ហាម​​រំខាន ពេល​នោះ​បុគ្គលិក​ក៏​នាំ​គ្នា​យក​សោ​មក​ចាក់​​ឃើញ​ស្លាប់​នៅ​លើ​គ្រែដែលគេសង្ស័យថាស្លាប់ដោយគាំងបេះដូង៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *