ចូល​ហាង​ខារ៉ាអូខេ​គិត​ថា​ភ្លៀវ​ស្រវឹង​ពេល​ទូទាន់​លុយ​ប្ដឹង​សមត្ថកិច្ច​ផ្អើល​

 

 

 

 

 

ភ្នំពេញ៖បុរស៣នាក់ចូលខារ៉ាអូខេផឹកស្រាអស់១កេះអស់ទូទាន់​អស់​២០០ដុល្លារមិនមានលុយគ្រប់ម្ចាស់ហាងយកម៉ូតូទុកជនរងគ្រោះប្តឹង​នគរបាល​ប៉ុស្តិ៍​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ២:៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ៧ខែកក្តដាឆ្នាំ២០១៧ នៅចំណុច ខារ៉ាអូខេ សេះមាស KTV ស្ថិត​នៅ​តាមបណ្តោយផ្លូវ២០០៤ហៅផ្លូវមៃដា​ក្នុង​ភូមិត្រពាំងល្វាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជន​រង​គ្រោះ​មាន​ឈ្មោះ​ ហ៊ុន វាន់ណា​អាយុ​ ២៩ឆ្នាំ​ មុខរបរបើកបរ​ ស្នាក់នៅភូមិគោគចំបក់សង្កាត់ចោមចៅខណ្ឌសែនជ័យ​ ម៉ូតូដែលគេយកទុកម៉ាក់ឌួក ពណ៌​ស លាយទឹកក្រូចពាក់ស្លាកភ្នំពេញ1CG , 1885។

តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ម៉ូតូបាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាចូលហាង​ខារ៉ាអូខេដោយមានគ្នា ៣ នាក់ បាន​ហៅស្រាបៀរកម្ពុជាចំនួនមួយកេះក្នុងតំលៃ៣៥ដុល្លារ មិន​គិត​លុយ​ម្ហូបចំនួន៤មុខ ស្រី៣នាក់ ខណៈ​ដែល​កំពុង​ហូបនារីបំរើស្រាបៀរបានយកម្ហូបចូូលមកជាបន្តបន្ទាប់តែពួកគាត់មិនកាម៉ង់ទេ។ហើយអោយយកទៅវិញដោយពួកគាត់អោយយកម្ហូបអ្វី​ដែល​មិន​គិត​លុយ​ បន្ទាប់​មក​នារីខារ៉ាបំរើខារ៉ាអូខេយកមកញាំខ្លួនឯងជាបន្តបន្ទាប់ ជាច្រើនមុខ ក្នុងនោះមាន ១៧មុខសរុបជាង២០ចាន នឹងគោជល់និង​បាកាស់៨កំប៉ុងទៀតសរុបទាំង​អស់​តំលៃចំនួន២៤៦ដុល្លារ។​លុះ​ពេល​ផឹកសុីចប់​អោយ​យកវិកាយប័ត្រ​មកគិតលុយអស់ថ្លៃពេក ពួកគាត់មិនមានលុយអោយគ្រប់ ហើយម្ហូបទាំងនោះ គឺគាត់មិនបានហៅនោះឡើយ។​ក្រោយ​មកទៀតមេកាខារ៉ាអូខេខាងលើបានឃាត់ម៉ូតូពួកគាត់ទុកនៅហាងមួយកន្លែង យី​ហោ សែនរីករាយ ទល់មុខហាង​កើតហេតុដោយហាងទាំង២មានការទំនាក់ទំនងគ្នា។​ ហើយ​ពេល​នោះ​ម្ចាស់ហាង សែនរីករាយជា​អ្នក​ចេញមុខដោះស្រាយ។

តាមប្រភព​ដដែល​បានបន្តទៀតថា ពេលពួក​គាត់​យកម៉ូតូទុក ម្ចាស់ហាង សែនរីករាយ បាននិយាយថា យកម៉ូតូពួកគាត់ទុកហើយបើចង់សំរាកនៅហាងរបស់គាត់ក្នុងមួយ​អ្នក​ចំនួន១០ដុល្លារទៀត។​ពេលនោះពួកគាត់យកទូរស័ព្ទចំនួន២គ្រឿង អោយទៅខាងហាងតែពួកគាត់មិនព្រមដោយរកវាយពួកគាត់ហើយបំរុងចោទថាចោរ​ទៀតផងហើយបានប្តឹងសមត្ថកិច្ចមកភ្លាមៗផងដែរ។

តាមប្រភពព័ត៌មានពី​អ្នក​មើលការខុសត្រូវ ហាងសេះមាសបាននិយាយថា រូបគាត់មិនបានចូលរួមហេតុការខាងលើដែរ។ហើយដោយឃើញនារីខារ៉ាអូ​ខេមកកាម៉ង់ដោយប្រាប់ថាពួកគាត់ជា​អ្នក​កាម៉ង់​ បន្ទាប់មកបែជាពួកគាត់កូបែបនេះ។

តាមប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ ករណីខាងលើមានសឹងរាល់ថ្ងៃមានហាងផ្សេងៗទៀត ដោយមិនបញ្ជាក់ឈ្មោះហើយដោយផឹកសុី​សឹងជិតភ្លឺទៀតផង មិនដឹងច្បាប់បើកអោយធ្វើដូចច្នេះនោះទេ។

ក្រោយពេលកើតហេតុជនរងគ្រោះម្ចាស់ម៉ូតូបានប្តឹង​នគរបាល​អោយអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយ​កម្លាំង​នគរ​បាល​បានសួនាំ ម្នាក់ម្តងៗរាងខ្លួន។ ហើយក្នុងតំលៃខាងលើថ្លៃពេក ពួកគាត់មិនបានហៅផងនោះដោយបញ្ចុះត្រឹម១០០ដុល្លារបញ្ចប់រឿង​  ទោះបី​យ៉ាងណាបុរសម្ចាស់ម៉ូតូខាងលើនៅមិនអស់​ចិត្ត​ឡើយ​៕​ សារ៉េត​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *