រថយន្ត២គ្រឿងបើកបុកគ្នាបណ្តាលអោយរងការខូចខាតយ៉ាងដំណុំ

 

 
ភ្នំពេញ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវារថយន្តCRV បើកបុកជាមួយរថយន្តទូរីសដឹកសិស្សបណ្តាលអោយរងការខូចខាតយ៉ាងដំណុំ​។កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៧​ នៅចំណុចមុខមុខស្ថាននីយ៍ប្រេងឥន្ទនះតេលា​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ។
​ តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកទូរីសប្រភេទរថយន្តដឹងសិស្សពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2G 6227 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកCRV ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2 J 9559 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងក្បឿនលឿនក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតស្ទើទាំងស្រុងបណ្តាលអ្នកបើករថយន្តCRV របួសធ្ងន់ផងដែរ។
​ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តទាំង២គ្រឿងត្រូវបានសម្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយពលក្រោយ៕​សិរសារ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *