នគរបាលខណ្ឌសែនសុខបង្ក្រាបល្បែងហ្គេមបាញ់ត្រីឃាត់មនុស្ស៩នាក់ដកហូតហ្គេម២ទូរ

0
227

 

 

 

 

 

 

ភ្នំពេញ៖នគរបាល ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ប្រភេទ ហ្គេម​បាញ់ត្រី ឃាត់មនុស្ស ៩នាក់ វត្ថុតាងដកហូត ហ្គេម ២ទូរ និងសម្ភារះពាក់ព័ន្ធមួយចំនួនទៀត។ហេតុការណ៍បង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីនេះ ធ្វើឡើង កាលពីវេលាម៉ោង ១០ និង៣០​នាទី ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧​ នៅចំណុចផ្ទះលេខ១៩៥៩ដេ ( យីិហោ ) 27 Net ២៤ម៉ោង ផ្លូវលេខបេតុង ក្រុម៥ ភូមិទ្រុង​មាន់ ​សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព៌ត៌​មាន​ពី​កម្លាំង​នគរ​បាល​ខណ្ឌ​បាន​ឲ្យដឹងថា​ ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅរស់តំបន់នោះ អំពីការ​បើក​ល្បែងស៊ីសង  ប្រភេទ ហ្គេមបាញ់ត្រី  នេះ ទើបសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បញ្ជា​ផ្ទាល់​ពី​លោកវរសេនីយ៍ឯក ម៉ក់ ហុង បើកការស្រាវជ្រាវ រហូតកំណត់ទីតាំងបាន​ច្បាស់​លាស់ ឈានដល់ការ ចុះបង្ក្រាបជាក់ស្តែង ។

តាម​ប្រភពព័ត៍មានពី​កម្លាំង​នគរ​បាល​ខណ្ឌ​ប្រាប់បន្តឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចឃាត់មនុស្ស ៩នាក់ ក្នុងនោះ ស្រី ១នាក់ ដកហូត ទូរហ្គេមបាញ់ត្រី ចំនួន ២ទូរ លុយខ្មែរ ចំនួន ៤១ម៉ឺនរៀល ក្រាម​ពណ៍​សថ្លា ចំនួន ៦កញ្ចប់ ម៉ូតូ ៣គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

តាម​ប្រភព​ព៌ត៌​មាន​ពី​កម្លាំង​នគរ​បាល​ខណ្ឌ​បាន​បញ្ជាក់ឲ្យដឹងថា ជនសង្ស័យទាំង ៩នាក់ ក្នុងនោះម្នាក់ឈ្មោះ វង្ស ស្រីមុំ ភេទ ស្រី អាយុ៤០ឆ្នាំ ​មុខរបរ អ្នកមើលការខុសត្រូវ នៅក្នុងទីតាំងហ្គេមបាញ់ត្រី ខាងលើ ចំណែក ៨នាក់ ទៀត គឺមានម្នាក់ ជាសន្តិសុខ និង៧នាក់ផ្សេងទៀត គឺជាអ្នកលេង ។ ជនសង្ស័យទាំងអស់ រួមទាំង​វត្ថុ​តាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ។

ពាក់ព័ន្ធការបង្ក្រាបល្បែងហ្គេមបាញ់ត្រីទាំងនេះ ប្រជាពលរដ្ឋ សូមសំណូមសមត្ថកិច្ច មេត្តា​បន្ត​បង្ក្រាប ហ្គេម Online តាម Internet នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលបច្ចុប្បន្ននេះ កំពុង​រីក​រាល​ដាល​ជាបណ្តើរៗ ជាពិសេសនៅក្នុងសង្កាត់ទឹកថ្លា និងសង្កាត់ភ្នំពេញថ្មី ។ ដែលល្បែងទាំងនេះ គឺជា​ប្រភពកើតមានបទល្មើសគ្រប់ប្រភេទ ទាំងអំពើ លួច ឆក់ ប្លន់ និងបទល្មើសគ្រឿងញៀនជាដើម ៕ វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here