កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅបង្ក្រាបករណីឆបោកយកទៅដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតថ្នាំ៨កញ្ចប់ធំតូច

 

 

 

ភ្នំពេញ​៖​ នគរបាលប៉ុស្តិ៍ចោមចៅចុះច្បាមមុខសញ្ញាឆបោកម៉ូតូ​យកទៅដូរយកគ្រឿងញៀនដើម្បីចែកចាយដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ដកហូតថ្នាំញៀនចំនួន៨កញ្ចប់ធំតូចនិងសាចជូមួយចំនួនសម្រាប់លាយជាមួយគ្រឿងញៀន។ករណីចុះច្បាមមុខសញ្ញាខាងលើនេះបានធ្វើឡើងនៅរសៀ
ល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧​ស្ថិត​នៅ​ចំណុចផ្ទះជួលភូមិដំណាក់ត្រយឹងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

តាម​ប្រភព​ព៌ត៌​មាន​ពី​កម្លាំង​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់បានឱ្យដឹងថាជនសង្ស័យទី១ ឈ្មោះឈិន ណាឡាង ហៅ នី អាយុ30ឆ្នាំ ២ ឡេង ណារិទ្ធ ភេទ ប្រុស អាយុ ៣៦ឆ្នាំ ៣ ខន អឿន ភេទ ប្រុស អាយុ ៣៦ឆ្នាំ។

បច្ចុបន្នជនសង្ស័យទាំង៣ជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់កាបន្ត៕​វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *