កម្លាំង​នគរ​បាល​ខណ្ឌពោធិ៍សែនជ័យឃាត់ជនសង្ស័យចែកចាយគ្រឿងញៀនបានម្នាក់​និង​ថ្នាំញៀន៨កញ្ចប់តូច

 

 

 

 

ភ្នំពេញ៖ជនសង្ស័យចែកចាយថ្នាំញៀនម្នាក់ត្រូវបាន​កម្លាំង​នគរ​បាល​អន្តរាគមន៌ខណ្ឌពោធិ៍សែនជ័យ ឃាត់បានកាលវេលាម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី៩ខែកក្តដា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុភូមិថ្មគោល សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ បញ្ញា ហេង​ ភេទប្រុស​អាយុ ១៨ ឆ្នាំ មុខរបរលក់គ្រឿងញៀនរស់នៅភូមិថ្មគោលចោមចៅខណ្ឌឆធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពី​កម្លាំង​នគរ​បាល​ម្នាក់​បាននិយាយថា មុនពេលកើតហេតុ កម្លាំង​អន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យចុះល្បាតក្នុងភូមិសាស្រ្តនៅភូមិកើតហេតុខាងលើ ដោយមានគ្នា២នាក់និង​ម៉ូតូមួយគ្រឿង​។លុះល្បាតមកដល់ចំណុចស្រាប់តែបានឃើញជនសង្ស័យមានគ្នា២នាក់ស្រី១ប្រុស១បន្ទាប់មកមានការសង្ស័យបានឃាត់សួនាំ។ហើយជនសង្ស័យទាំង២នាក់ក្នុងម្នាក់ជាស្រ្តីបានរត់គេចខ្លួនបាត់​ ហើយឃាត់បានម្នាក់ដោយមានថ្នាំញៀន ចំនួន៨កញ្ចប់តូច​ រួច​ក៏​នាំ​យកមកជំនាញ​ផ្នែក​ព្រហ្មទណ្ឌខណ្ឌ​ដើម្បី​ធ្វើការសាកសួរនាំបន្ថែម។
ក្រោយពី​កម្លាំង​នគរ​បាល​សាកសួរជនសង្ស័យខាងលើបានសារភាពថា ខ្លួនជា​ពិត​ជា​អ្នក​ចែកចាយថ្នាំញៀនមែន ដោយទទួលពីគេក្នុងមួយថ្ងៃចំនួន៣០កញ្ចប់ ហើយក្នុង១កញ្ចប់ថ្លៃ១២០០០រៀល​យក​ទៅ​លក់ក្នុងតំលៃ១៥០០០រៀល ដោយលក់២នាក់ស្រីម្នាក់ហើយក្នុងថ្ងៃខាងលើនិងលក់បានចំនួន២២កញ្ចប់តូច។

ក្រោយពេលកើតហេតុជនសង្ស័យខាងខាងលើត្រូវបានជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានកសាងសំណុំរឿង ចាត់ការនិតិវិធីច្បាប់៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *