កណ្ដាលៈ នៅម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ធុនត្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-6896 បានឆ្លងចរន្តអគ្គិសនីឆេះម៉ត់ ខណៈម្ចាស់កំពុងបើកបរ តាមបណ្ដោយដងផ្លូវជាតិលេខ ៤ ត្រង់ចំណុចមុខភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពី។
សមត្ថកិច្ច ដែលចុះទៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ត ដែលអគ្គិភ័យឆេះនោះ បើកបរដោយឈ្មោះ ឆឹម ឬទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅផ្ទះD ៥៤ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានធ្វើដំណើតពីកើតទៅលិច(ភ្នំពេញ-ព្រះសីហនុ ) ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែឆ្លងចរន្តចេញទុយោសាំង បណ្ដាលឲ្យមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។
ភ្លាមៗនោះ កម្លាំងអធិការដ្ឋានស្រុក បានចេញរថយន្តពន្លត់អគ្គិភ័យស្រុកចំនួន២គ្រឿងទៅបាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់៤រថយន្ត ទើបភ្លើងបានរលត់អស់ទៅបន្សល់ទុកតែឆ្អឹងរថយន្តបុះណ្ណោះ ៕ អូន ធួក
