ភ្នំពេញ ៖ ជនសង្ស័យចំនួន៦នាក់ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ឃាត់ខ្លួនពីបទប្រើប្រាស់និងជួញដូរសារធាតុញៀន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ខែកក្ដដាឆ្នាំ២០១៧ស្ថិតនៅចំណុចខ្ទមចាស់ ភូមិអូរអណ្តូង១ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។
+ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់៖
១-ឈ្មោះង្វៀង យាំងហ៊្វុង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅខ្ទមខាងលើ ។
២-ឈ្មោះចាំងធីញៀវ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅខ្ទមខាងលើ ។
៣-ឈ្មោះហ្វ័រ លីលី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ។
៤-ឈ្មោះដូ សុផាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់កញ្ចក់។
៥-ឈ្មោះហេង វឹង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងឈើ។
៦-ឈ្មោះង្វៀងយាំងជឿង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើទាំង៤នាក់ស្នាក់នៅភូមិអូរអណ្តូង១ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅព្រមទាំងដកហូតបានវត្ថុតាងរួមមានៈ
-ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ០៨កញ្ចប់ថង់តូច-ឧបករណ៍ជក់គ្រឿងញៀន០២កំប្លេ-ទុយោជ័រ ចូកគ្រឿងញៀន០១កំណាត់-កូនថង់ប្លាស្ទីកច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ននេះជនសង្ស័យទាំង៦នាក់កំពុងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត