មកផឹកសុី​ផ្ទះពូ​ស្រប​ពេល​បងប្អូនទើបមកពីថៃត្រូវជនសង្ស័យ លួចម៉ូតូបាត់ដោយ​សុវត្តិភាព​

 

 

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានមកជួបជុំបងប្អូនដែលទើបមកពីធ្វើការនៅប្រទេសថៃហើយនាំគ្នាផឹកសុីដោយទុកម៉ូតូនៅមុខបន្ទប់កំពុងតែផឹកត្រូវចោរ​លួច​យក​ទៅ​បាត់​ដោយ​សុវត្តិភាព​។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៦:៣០នាទី​ល្ងាច​ ថ្ងៃទី១០ខែកក្តដា ឆ្នាំ២០១៧ នៅបន្ទប់ជួល ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ បន ម៉េងកែវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។មានស្រុកកំណើតនៅភូមិ កំពង់ចំលង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
ម៉ូតូដែលជនសង្ស័យ លួច ម៉ាកឌ្រីសងសេរ៊ី២០១៦ពណ៌ខ្មៅ ពាក់ស្លាក់ភ្នំពេញ-7505។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ រូបគាត់បានមកលេងបន្ទប់ជួលពូរបស់ខ្លួននៅភូមិកើតហេតុខាងលើ ដោយ​បងប្អូនទើបមកពីប្រទេសថៃហើយបាននាំគ្នាទិញស្រាបៀរមកផឹកនិង​ទុកម៉ូតូនៅមុខបន្ទប់ជួលហើយពួក​គាត់​នាំ​គ្នា​ផឹកនៅក្នុងបន្ទប់ជាមួយបងប្អូនមានគ្នា៤នាក់ដោយផឹកស្រាបៀរកម្ពុជាអស់ចំនួន១កេះ។ពេល​នោះ​កំពង់ផឹកសុីស្រាប់តែប្រើប្អូនជីមួយស្រីអោយទៅទិញសាច់ក្លែមបន្ថែម ខណៈ​នោះប្អូនជីដូនមួយរកម៉ូតូមិនឃើញហើយស្រែកសួរទៅបងថា ម៉ូតូមួយណា បងឆ្លើយថា ម៉ូតូសេរ៊ី២០១៦ដែលនៅខាងមុខគេនឹង ហើយប្អូន​ស្រីប្រាប់ថា មិនឃើញទេ។ បន្ទាប់​មក​ជនរងគ្រោះបានមកមើលម៉ូតូរបស់ខ្លួន ស្រាប់តែត្រូវជនសង្ស័យលួចទៅបាត់។

តាម​ប្រភព​ដដែល​បានបន្តទៀតថា ម៉ូតូរបស់គាត់បានដាក់លេខសំងាត់បើជិះក៏ជិះមិនកើតដែរ ហើយបាននាំគ្នាដើររកហើសួរអ្នក​ជិតខាង ជិតបន្ទប់ដោយឆ្លើយថា គេឃើញជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូម៉ាកស្ម័សពណ៌ខ្មៅដោយជិះសណ្តោងគ្នាហើយពួកគាត់ស្មានថាជាម៉ូតូបែកកងហើយយកទៅប៉ះ មិនដឹងជាចោរទេ។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីជួយអន្តរាគមន៍៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *