នារីវ័យក្មេង២នាក់ស្រវឹងខ្លាំងបើករថយន្តបុកផើងផ្កាបែកអស់ពីរ

ភ្នំពេញ ៖ ផើងផ្កា​បែក​អស់​២​ផើង និង​​បង្គោល​ភ្លើងមួយដើមត្រូវទ្រេតចង់បាក់ដល់ដី ដោយសារនារី​ស្រស់​សោភា​២​នាក់ សង្ស័យ​ស្រវឹងស្រាខ្លាំង បើករថយន្ត​ទៅ​បុកពេញទំហឹង​ កាលពី​វេលា​ម៉ោង​២​​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវ​លេខ២៤០ ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​នារី​ស្រស់​សោភា​២​នាក់មានវ័យជាង២០ឆ្នាំចិះរថយន្ត​បង្ក​ម៉ាក LUXES RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AN-៥៥៩៤ ធ្វើដំណើរតាម​បណ្តោយ​ផ្លូវលេខ​២៤០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿនដែលគេសង្ស័យថា​អ្នក​បើករថយន្ត​ស្រវឹងស្រាខ្លាំងផង។ លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​រថយន្ត​របស់នាងបាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ផើងផ្កាមុខផ្ទះប្រជាពលរដ្ឋ បណ្តាល​ឲ្យ​បែក​ផើងផ្កា​អស់​២​ផើង និង​បុក​បង្គោល​ភ្លើង​ទ្រេតអស់មួយដើមហើយ​រថយន្ត​បង្ក​ក្រពឹត​ផ្នែក​ខាង​មុខតែ​ សំណាងល្អ​​មិន​មាន​រងគ្រោះថ្នាក់​ដល់​អ្នកជិះក្នុងរថយន្តនិងអ្នកដទៃឡើយ  ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រោយ​ពេល​កើតហេតុ ខាង​ម្ចាស់ផ្ទះចេញ​មកក្រៅ​បាន​ទាមទារ​សំណង​ចំនួន​300$ ប៉ុន្តែ​ខាង​ម្ចាស់​រថយន្ត​បង្ក​មិន​ចង់​មានរឿង​រាវ​ច្រើន​ក៏​សុំ​សង​ត្រឹមតែ​200$​បញ្ចប់រឿងរួចថយរថយន្តពីមុខផ្ទះកើតហេតុ បើកចេញទៅផ្ទះបាត់ទៅ ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានចុះទៅវាស់វែងឡើយ  ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *