បើករថយន្តទាំងស្រវឹងជ្រុលបុករទះបាយឆារងកាខូចខាត

 

 

 
ភ្នំពេញ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារតែបុរសម្នាក់បើករថយន្តធុនធំដឹកដែកលឿនជ្រុលទៅបុករះទះនិងកន្លែងលក់បាយឆាមីឆាបណ្តាលអោយរងការខូចខាត​ កាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៧​ នៅចំណុចមុខមន្ទីរពេទ្យរូស្សី​ តាមបណ្តោយផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ​ ហើយរថយន្តបង្កបានព្យាយាមបើកគេចតែត្រូវបានសមត្ថកិច្ចដេញឃាត់បានភ្លាមៗ។
​ តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុរថយន្តមួយគ្រឿងម៉ាកHiNO ពណ៍ទឹកប្រាក់​ និងកន្ទុយពណ៍ខៀវ​ ពាក់ស្លាកលេខតាកែវ​ 3A 0332 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីត្បូងទៅជើង​ បើកបរដោយបុរសម្នាក់ទាំងស្ថានភាពស្រវឹងផងនោះក៏រ៉េចង្កូតជ្រុលទៅបុករះរទះលក់បាយឆានិងមីឆារងការខូចខាតសំណាងមិនរងរបួសដល់មនុស្ស​ ភ្លាមនោះរថយនមតបង្កមិនបា​នឈប់នោះទេហើយបានបន្តទៅមុខតែត្រូវសមត្ថកិច្ចឃើញក៏ដេញចាប់បានវិញ។
​ ក្រោយកើតហេតុខាងដំណាងរថយន្តក៏បានចេញមុខមកសម្រួលដោយសងថ្លៃខូចខាតដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *