នារី​ស្រស់ស្អាត​២នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកបណ្តាលអោយរងរបួសធ្ងន់ស្រាល៥នាក់

 

 

 

 
ភ្នំពេញ៖​ នារី២នាក់បានជិះម៉ូតូzoomerxមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវយុវជនម្នាក់និងមាននារី២នាក់ទៀតរួមដំណើរជាមួយជិះម៉ូតូMSXជ្រុលបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល៥នាក់​ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៧​ នៅចំណុចនាគបាញ់ទឹក​ តាមបណ្តោយផ្លូវលេខ២៦៨​ ស្ថិតក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។
​ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតគេបានឃើញនារីរូបស្រស់២នាក់ជិះម៉ូតូម៉ាកZoomer x ពណ៍ត្រួយចេក​ ពាក់ស្លាកលេខភ្នំពេញ1SF 0241 បើកបរពីទិសខាងលិចទៅកើតទាំងបញ្ច្រាស់ទិសចរាចរណ៍ហើយក៏បានឆ្លងផ្លូវភ្លាមនោះក៏មានម៉ូតូម៉ាកMSX​ ពណ៍សលាយខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1EF 8876 បើកបរដោយបុរសម្នាក់និងមាននារី២នាក់រួមដំណើរជាមួយធ្វើដំណើរចេញពីមុខណាហ្កាវើលក្នុងទិសដៅពីកើតទៅលិចក៏ជ្រុលបុកពេញទំហឹងបណ្តាលអោយរងរបួសទាំងងខាង​ ។
​ ក្រោយពេលកើតហេតុភាគីខាងម៉ូតូZoomer x ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតួត្រូវបានសមត្ថកិច្ចចុះមកធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕​ សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *