បើក​រថយន្តទឹកទំនិញបើកគៀរថយន្តតាក់សុី​បណ្តាលអោយរងការខូចខាត

 

 

 
ភ្នំពេញ៖​ រថយន្តតាក់សុី​មួយគ្រឿងបានរងការខូចខាតផ្នែកទ្វាខាងឆ្វេងដោយសារតែរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងបានបើកមកពីក្រោយហើយបានគៀរកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៧​ នៅចំណុចខាងលិចផ្សាឯករាជ្យ៣​ ផ្លូវវេងស្រេងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។
​ តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូសប្រភេទរថយន្តតាក់សុី​ពណ៌​សលាយក្រហមខៀវ ពាក់ស្លាកលេខភ្នំពេញ2AN 0380 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េដឹកទំនិញ​ ពណ៍​ ស​ ពាក់ស្លាកលេខភ្នំពេញ2C 0354 ធ្វើដំណើរមកពីក្រោយហើយបានគៀរពីចំហៀងផ្នែកខាងស្តាំបណ្តាលអោយរងការខូចខាត។
​ ក្រោយកើតហេតុដោយសារតែភាគីទាំងសងខាងយកត្រូវរៀងខ្លួនត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយពេលក្រោយ ៕​សិរសារ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *