រថយន្ត​ព្រូស​បើកបុកម៉ូតូបណ្តាលអោយរបួសធ្ងន់២នាក់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​

 

 

 

 
ភ្នំពេញ៖​ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះកំពុងជិះម៉ូតូហើយត្រូវរថយន្តបើកលឿនមកបុកពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៧នៅខាងលិចស្តុបផ្សារថ្មី​ ផ្លូវកម្ពុជាក្រោម​ សង្កាត់មនោរម្យ​ ខណ្ឌ៧មករា។
​ តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាកហុងដាពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញAC 7849 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម​ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកព្រូសពណ៍សពាក់ស្លាកលេខភ្នំពេញ2AO 0400 ធ្វើដំណើរមកពីក្រោយបានបុកពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូដួលបោកក្បាលសន្លប់ស្តូកស្តឹង។
​ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌ៧មករាដើម្បីរងចាំដោះស្រាយពេលក្រោយ៕​សិរសារ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *