ជន​សង្ស័យ​ចំនួន​៣នាក់​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ ព្រែក​ប្រាតាម​ដាន​ស្រាវ​ជ្រាវ​ចាប់​ឃាត់​ខ្លួន​ជួញ​ដូរ​គ្រឿង​ញៀន​

 

 

 
ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​៣នាក់​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ព្រែក​ប្រា​ចាប់​ឃាត់​ខ្លួន​ ខណៈ​ដែល​លាក់​ទុក​គ្រឿង​ញៀន​ដើម្បី​ជួញ​ដូរ​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៧​វេលា​ម៉ោង២៣និង១០នាទី​យប់​ ស្ថិត​នៅមុខផ្ទះគ្មានលេខ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
​ជនសង្ស័យ​ដែល​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ព្រែក​ប្រា​ចាប់​ឃាត់​ខ្លួន​នោះ​៖​
១-ឈ្មោះប៉ែន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
២-ឈ្មោះយ៉យ ងាុំភេទស្រី អាយុ២៧
ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
៣-ឈ្មោះឡេ ធីអុីម ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ​ព្រម​ទាំង​ដកហូតវត្ថុតាងរួមមានៈ៖​ ម្សៅ​ក្រាមពណ៌​សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់ធំល្មម​និង​ម៉ូតូ១គ្រឿងម៉ាកC125ពណ៍ខ្មៅពាក់ស្លាក លេខ ភ្នំពេញ1GL8673 ។
បច្ចុប្បន្ននេះ​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌ​ច្បារ​អំពៅ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *