កម្លាំងនគរបាលខណ្ឌសែនសុខចុះឆែកឆេរបន្ទប់ជួលមួយកន្លែងឃាត់មនុស្សប្រុសស្រី៣នាក់

 

 

 

 

 

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខចុះឆែកឆេរបន្ទប់ជួលនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់និងជួញដូរថ្នាំញៀន។កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមានទីតាំងនៅចំណុចខាងក្រោយផ្សារដីហុយ ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងនោះកម្លាំងដកហូតបានសម្ភារល្មើសមួយចំនួន ។

ប្រត្តិបត្តិការខាងលើនេះដឹកនាំដោយ លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ លោក ដួង វណ្ណៈ នាយរងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីនិងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញផងដែ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនទី១ ផល គឹមហុង ភេទប្រុសអាយុ ២៥ឆ្នាំ មុខរបរជាងភ្លើង​ទី២ ឈ្មោះចាន់ វិ ស្តា ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរមិនពិតមានស្រុកកំណើត នៅខេត្តពោធិ៍សានិងទី៣ឈ្មោះ ឌឹម វល័ក្ខ ភេទស្រី អាយុ២៧ឆ្នាំមុខរបរធ្វើការនៅក្នងខារ៉ាអូខេទាំង៣នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ។
លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានអោយដឹងថាមុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំងនាក់ខាងលើគឺដោយសារកម្លាំងរបស់ធ្វើការស្រាវជ្រាវតាមជុំនាញទើបឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនពួកគេតែម្តង។
លោកអធិការបន្តទៀតថា សម្ភារៈដកហូតរួមមានម្សៅក្រាមថ្លាសមួយចំនួនធំ ជញ្ជើងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ ម៉ូតូ២គ្រឿង និងឧប្បករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពង់ធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី៕ វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *