ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានគាស់ផ្ទះ​មន្ត្រី​នគរបាល​

IMG_2529

 

 

 

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់មន្ត្រី​នគរបាល​ ដើម្បីលួចយកទ្រព្យសម្បត្តិប៉ុន្តែខណៈពេលកំពុងធ្វើសកម្ម ភាពត្រូវបានម្ចាសទៅទាន់ ក៏បានស្រែកឆោរឡោថាចោរៗបង្កឲ្យមានការ ភ្ញាក់ផ្អើល ហើយអ្នកនៅជិតនោះបាននាំគ្នាជួយដេញតាមចាប់បានភ្លាមៗតែម្ដង បន្ទាប់មកនាំទៅប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ សាកសួរនិងចាត់ការតាម ច្បាប់។ហេតុការណីនោះបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផជួល ដែលមានទីតាំងស្ថិតនៅក្បែរផ្សារ វិន មីង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ង័យខាងលើនោះ ឈ្មោះ សេង សូនី អាយុ២៧ឆ្នាំ ភូមិឡឥដ្ឋ ឃុំឡឥដ្ឋ ស្រុកសង្កែ ខេត្តបាត់ដំបង និងសព្វថ្ងៃស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់បន្ទប់បានទៅធ្វើការរោងចក្រ ដោយបានបិទទ្វារបន្ទប់ចោលគ្មានអ្នក នៅចាំឡើយ លុះដល់ពេលកើតហេតុជនសង្ស័យបានទៅធ្វើសកម្មភាពគាស់បន្ទប់ ដែលពេលនោះគាស់បានសម្រេចហើយ ប៉ុន្តែមិនទាន់បានយកទ្រព្យសម្បត្តិនៅក្នុងនោះនៅឡើយ ក៏ត្រូវបានម្ចាស់បន្ទប់ចេញហូបបាយថ្ងៃត្រង់ទៅដល់ទាន់ ។ពេលនោះ ជនរងគ្រោះបានស្រែកថាចោរៗបង្កឲ្យមានការភ្ញាក់ផ្អើល ហើយប្រជាពលរដ្ឋដែលកំពុងស្ថិតនៅទីនោះក៏បាននាំគ្នាជួយដេញ ចាប់បានភ្លាមៗតែម្ដង។បន្ទាប់មកបានាំទៅប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕​វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *