ផឹកសុី​ស្រលាញ់ស្រីក្នុងហាង បាត់សំបុត្រម៉ូតូវាយមេកាប៉ោងមុខ

 

 

 

 

 

ភ្នំពេញ៖ យុវជន៤នាក់បានមកផឹកសុី​ហើយស្រលាញ់ស្រីក្នុងហាង ហើយបាត់សំបុត្រម៉ូតូគេមិនអោយយកម៉ូតូចេញ រករឿងវាយមេការបណ្តាលអោយរងរបួសប៉ោងមុខ។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១១យប់ថ្ងៃទី១២ខែកក្តដាឆ្នាំ២០១៧ នៅចំណុច ហាង រាត្រីសេកុង ២ ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ភូូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពី ជនរងគ្រោះបាន និយាយថា នៅមុនពេលកើតហេតុជនបង្ក មានគ្នា៤នាក់ ជិះម៉ូតូ១គ្រឿងម៉ាក យ៉ៅម៉ា​ហា ពណ៌​ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 1D,0066 បានចូលហាងខារ៉ាអូខេខាងលើ។ បន្ទាប់​មក​ផឹកអស់ស្រាបៀរចំនួន១កេះកន្លះដោយហ្រ្វីម្ហូប ២មុខរួមស្រី៤នាក់កំដរក្នុងតំលៃ៥០ដុល្លារ៍។លុះផឹកសុី​បណ្តើរ​គៀកកើយស្រីស្នេហ៍បណ្តើរហើយបានចប់ក៏​បាត់សំបុតម៉ូតូ។ពេលនោះ​ជន​បង្ក​យកម៉ូតូត្រឡប់ទៅផ្ទះវិញ ដោយមិនមានចុងសន្លឹកហើយពួកគាត់មិនអោយយកម៉ូតូចេញបន្ទាប់មកភា​គីបង្កខាងលើឌឺដងដាក់ខាងខារ៉ាអូខេ​ជេនឹងវាយទៅលើមេកាម្នាក់ជាច្រើនដៃ បណ្តាលអោយរងរបួសធ្ងន់មេកាម្នាក់ខៀវភ្នែកប៉ោងមុខ ហើយនាំគ្នារត់ចោលម៉ូតូបាត់។ភ្លាមៗនោះនគរបាលប៉ុស្តិ៍​កាកាបបានមកដល់នៅកន្លែងកើតហេតុដោយសួរ​នាំលើករណីខាងលើផងដែរ។

ក្រោយពេលកើតហេតុតំណាងមេកាម្នាក់បានយកម៉ូតូជនបង្កខាងលើមកប្រគល់អោយកម្លាំង​នគរ​បាល​ប៉ុស្តិ៍​ទុករងចាំជនរងគ្រោះដាក់ពាក្យ​បណ្តឹងនូវ​ថ្ងៃ​ស្អែក​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *