ម៉ូតូស៊ុយហ្ស៊ុយគីស្មាស់បុកជាមួយហុងដាឌ្រីមបណ្ដាលឲ្យរងរបួសទាំងសង្ខាង

 

 

 

ភ្នំពេញ៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់១គ្រឿង បានបើកគេចម៉ូតូ១គ្រឿងដែលនៅខាងមុខ ហើយក៏បាន ជ្រុលបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយ គ្រឿងទៀត បណ្ដាលឲ្យរងរបួសទាំងសង្ខាង និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកក្លដា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់១គ្រឿងនោះ ពណ៏ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1W-3688 ចំណែកម៉ូតូម៉ាកហុង ដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៏ខ្មៅពាក់ស្លាកលេខព្រះវិហារ 1B-3203 ហើយអ្នកបើកបរម៉ូតូទាំង២ គ្រឿងនេះមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ និងបានរងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បី សង្គ្រោះទាំងពីរនាក់។

តាមប្រភពព័ត៌មានពី​កន្លែង​កើត​បានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូទាំងពីរគ្រឿងនោះបានបើកបរធ្វើដំណើរក្នុងទិស ដៅបញ្ច្រាស់ទិសគ្នា ដោយម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់ បានបើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿន លឿនដែរ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានវាក់ជាមួយម៉ូតូ១គ្រឿងផ្សេងទៀតដែលកំពុង បើកបរនៅខាងមុខ។ខណៈនោះម៉ូតូស្មាស់នេះបានគេច ហើយក៏បានជ្រុលចង្កូតចូលទៅចំណែកផ្លូវម្ខាងទៀត ហើយក៏បានបុកគ្នាជាមួយម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ដែលកំពុបើកបរក្នុងទិសដៅ បញ្ច្រាស់គ្នាពីជើងទីត្បូងពេញទំហឹងតែម្ដង។

តាម​ប្រភពដដែលបានបន្តទៀតថា នៅក្នុងពេលនោះបានបណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងដួលបោលទាំងកម្រោល ទៅលើថ្នល់ ហើយអ្នកបើកបរបានរងរបួសទាំងសង្ខាង ប៉ុន្តែអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់រងរបួស ធ្ងន់ធ្ងរជាង បន្ទាប់មកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។ ដោយឡែកម៉ូតូទាំងពីរគ្រឿង បានរងការខូចខាតដូចគ្នា និងត្រូវបាននគរបាលប៉ុស្ដិ៍ចោមចៅ ចុះទៅធ្វើការវាស់វែងនាំយកទៅរក្សាទុករង់ចាំ ការដោះស្រាយគ្នានៅពេលក្រោយ៕​វាសនា​សែនជ័យ

 

 

Leave a Reply

Your email address will not be published. Required fields are marked *