ភ្នំពេញ៖ មានហេតុការណ៍មួយដែលសង្គមមិនត្រូវការខណៈដែលជនសង្ស័យម្នាក់ធ្វើសកម្មភាពរំលោភសេពសន្ធវ:
កើតឡើងនៅក្នុងហាងកាត់សំលៀកបំពាក់មួយកន្លែងដែលបុរសម្នាក់ឡើងភ្លើងកម្តៅស្នេហាបានចាប់រំលោភនារីម្នាក់ដែលជាអតីតសង្សារបានសម្រេចត្រូវបងប្អូននារីរងគ្រោះចាប់ឃាត់ ខ្លួនប្រគល់អោយសមត្ថកិច្ច។
ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៦នៅហាងកាត់សំលៀកបំពាក់ក្នុងបន្ទប់ជាន់លើ ផ្ទះលេខ៤១ ផ្លូវ៤២ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះត្រូវបានស្គាល់ឈ្មោះ ល.ភ អាយុ២៦ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១០៤ ផ្លូវលេខ៤៣ ក្នុងបុរីសម្បត្តិមានហេង សង្កាត់និរោទន៍ ខណ្ឌច្បារអំពៅ។ចំណែកឯបុរស ដែលយារយ៉ីលើខ្លួនប្រាណរបស់នារីរងគ្រោះនោះឈ្មោះ ហ៊ុន ច័ន្ទធារ៉ា អាយុ២៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុជនសង្ស័យបានដេកនៅក្នុងបន្ទប់ជាន់លើស្រែកហៅនារីរងគ្រោះយកទូរស័ព្ទទៅអោយខ្លួន ខណៈនោះនារីរងគ្រោះបានយកទៅអោយដល់បន្ទប់ស្រាប់តែជនសង្ស័យក៏បានចាប់ទាញដៃនិងធ្វើសកម្មភាពរំលោភរហូតបានសម្រេច។ បន្ទាប់មកនាងបានទូរស័ព្ទទៅប្រាប់បងប្អូនពីរឿងរ៉ាវដែលជនសង្ស័យធ្វើសកម្មភាពមកលើហើយបងប្អូនរបស់នាងក៏បានឃាត់ខ្លួនអោយនគរបាលប៉ុស្ដិ៍ចោមចៅតែម្តង។
បច្ចុប្បន្ននេះជនសង្ស័យកំពុងសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕សារ៉េត