បែក​ធ្លាយរឿង​​គយ​ច្រក​អូររំដួល​កំពុង​ប្រព្រឹត្ត​អំពើ​ពុករ​លួយ​បន្ទាប់​ពី​​មន្រ្តីគ​យច្រកអូរ​រំដួល​បញ្ចេញ​(សា​សឺ)​ចូក​ដំឡូង​ស្ងាត់ៗ​

 

 

 

 

 

ខេត្តបាត់ដំបង​៖​ លោក​ រោង​ សារឹម​ ​ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុនកសិ​ផល ​រុងរឿង ​ដែល​មាន​ទីលំ​នៅភូមិភ្នំ​តូច ឃុំ​ពេជ្រចន្ដា ស្រុកភ្នំព្រឹក ​ខេត្តបាត់ដំ​បងជា​ធានា​យក​(សាសឺ)​មួយគ្រឿងម​កពី​ប្រទេសថៃ​សម្រាប់​យកម​កប្រើប្រាស់​រយះ​ពេល​១ខែ​ដោយចូល​តា​​មច្រកអូររំដួល​ស្រុកភ្នំព្រឹ​កខេត្តបា​ត់ដំបង។សូម​ជំរា​បដែរថា​៖​(សាសឺ)​យក​ចេញ​ពី​ប្រ​ទេសថៃ​នៅ​ម៉ោង​១៩​:​៣០នាទីយប់​​ថ្ងៃទី​​៣ខែ​មិនា​ឆ្នាំ២០​១៧​ដោយ​សន្យាយ​ក(​សាសឺ)​ត្រឡប់​ចូល​ទឹក​ដីថៃវិញ​នៅថ្ងៃទី​៣ខែកក្កដា​ឆ្នាំ២០១៧​បើ​គិត​ទៅ​​១ខែ​ពេញ​ទៅ​ហើយ​(សាសឺ)​ដែល​យ​កចេញ​ពីប្រទេស​ថៃនោះ​។សូមបញ្ជាក់ដែរថា​៖​(សាសឺ)ខាងលើនោះ​មាន​ភិន​ភាគ​ដូច​ខា​ងក្រោម​៖​ឈ្មោះ​ម៉ាកៈ​CAT 936E,​លេខតួៈ​K45B-02387X​,លេខ​ម៉ាស៊ី​នៈ​7N5454X,ពណ៌​លឿង,​ឆ្នាំ​ផលិតគ្មាន—ដោយ​យក​(សាសឺ)​ម៉ាក(CAT)​មកដាក់​នៅសៃឡូ​កូនភ្នំ​ដោយ​មាន​ការឯក​ភា​ពនិ​ងបាន​ឃើញ​ពីលោក ​សួន ​គឿន អភិបាលស្រុក​ភ្នំ​ព្រឹក​ផងដែរ​។​ដោយ​ឡែក​បាន​លេច​ធ្លាយ​រឿង​ដល់​អ្នក​សារ​ព័ត៌​មាន​បានចុះ​ទៅ​សាក​សួរមេ​ការដែរ​ធ្វើការនៅ​សៃឡូ​កូន​ភ្នំរឿ​ង(សាសឺ)​ម៉ាក​CAT​ដែល​​លោក រោង សារឹម ​យកម​កដាក់​នៅថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០១៧​តើ​លោ​កមេ​ការបាន​ឃើញទេ​?នៅ​ពេល​នោះ​មេការ​បាន​ប្រាប់ម​កវិញ​ថា៖​(សាសឺ)​ដែរមាន​ម៉ាកមាន​លេខដូចខា​ងលើនោះ​មិនបាន​ឃើ​ញ​នៅ​ក្នុ​ងសៃ​ឡូកូ​នភ្នំ​ទេ​។
លោក​រោង សារឹម អ្នក​ធានាថា​យកមក​ដាក់នៅសៃ​ឡូកូន​ភ្នំនេះ​ខ្ញុំនៅហ្នឹង​ម៉េចក៏មិន​ឃើញមា​នតែ(​សាសឺ)ខ្ញុំ​បើករាល់​ថ្ងៃនេះមា​នម៉ាក​(SDLG)​ដែល​ថៅ​កែខ្ញុំ​ទិញម​កពី​បាត់ដំបង​ការពិត​ទៅមិន​ឃើញ​(សាសឺ)​ម៉ាក​CAT​នោះទេ​ហើយកុំ​ចេះ​តែចោទ​ដាក់សៃឡូ​គេផ្ដេស​ផ្ដាស់​ចឹង​។
តាម​​ប្រភពពីប្រជាពល​រដ្ឋដែ​ល​នៅ​មាត់ច្រក​បានឲ្យដឹងថា​ ទាក់ទង​រឿង​(សា​សឺ​ម៉ាក​CAT)​គាត់ក៏​បានឃើញ​ចេញដែរនៅ​ថ្ងៃទី៣​ខែមិថុនា​ឆ្នាំ២០១៧​មុនថ្ងៃ​បោះឆ្នោត​មួយ​ថ្ងៃជាក់​ស្ដែងរ​ហូតមក​ដល់​ពេល​នេះដូ​ចជាមិន​ទាន់ឃើញ​(សាសឺ)​ចូលទៅ​ដីថៃវិញ​ផង​ដែរ។​​បន្ទាប់​ពីបាន​ក្ដាប់​ហេតុ​កា​រណ៍​បានជុំ​ហើយ​ខាង​សារព័ត៌​មាន​បានធ្វើការ​​ទំនាក់​ទំន​ង​ទៅលោក​ រោង សារឹម ជា​ម្ចាស់​ក្រុម​ហ៊ុនកសិ​ផល ​រុងរឿង ជា​អ្នក​ធានា​(សាសឺ)​ដើម្បីផ្ដល់​ការបំភ្លឺ​លោ​កបាន​បកស្រាយ​ថារឿង​(សាសឺ)​ដែល​លោក​ធានា​ចេញពី​ប្រទេសថៃ​មកដាក់​នៅសៃឡូ​កូនភ្នំ​វា​ហួស​កំណត់​ថ្ងៃដែ​ល​យកចូ​លទៅវិញ​មែនតែ​លោកនិង​សុំបន្ត៣​ខែទៀត​រហូតក​សិផ​លអស់​។​​ អ្នក​សារព័ត៌មា​​នក៏បាន​ធ្វើការសាក​សួរទៅ​លោក​រោង​ សា​រឹម​ បន្តថា​៖(សាសឺ)​ដែល​លោក​យកម​កដាក់​នៅសៃឡូ​កូនភ្នំ​ហ្នឹង​អត់ឃើញ​ទេឥឡូ​វលោក​យក(សាសឺ)​ទៅដាក់ក​ន្លែងណា​វិញ​លោក សារឹម តបថា​៖ឃ្លាំង​ខ្ញុំមាន​ច្រើន​ណាស់កន្លែង​ណា​ត្រូវ​កាចូក​បាន​យក​ទៅ​ចូក​។
​តាម​ប្រភពច្បាស់​ការពីស​មត្ថកិច្ចនិង​ពលរដ្ឋដែ​ល​ជា​អាជីវក​៖​បាន​ប​ញ្ជាក់​យ៉ាង​ច្បាស់ថា​៖នេះ​ជាឡេះ​របស់មន្រី្តគ​យរក​ស៊ី​ជាមួយ​ឈ្មួញ​ទេ​សូម្បី​តែ​ខ្ញុំមើល​ឯកសា​រហ្នឹង​ឃើញខុ​សបា​ត់ហើ​យខុស​ត្រ​ង់លោ​ក រោង ​សារឹម កែ​លំនៅដ្ឋាន​ដោយ​ដាក់នៅ​ភូមិភ្នំតូច ឃុំ​ពេជ្រចន្តា​ ស្រុក​ភ្នំព្រឹក​ងាយ​ស្រួល​ចេញ​(សាសឺ)​តាមពិត​លោក រោង សារឹម រ​ស់នៅ​ភូមិវាល​វង្សឃុំ​តាស្ដា​ ស្រុកសំពៅ​លូន តើរឿង​អីដាក់​នៅស្រុក​ភ្នំព្រឹកវិ​ញ​ហើយ​ក្នុងឯ​កសារ​ដាក់យ​កមករយះ​ពេល​មួយ​ខែ​ឥឡូវលើ​សច្រើន​ថ្ងៃហើយ​។
តាម​​ប្រភព​ពីពលរដ្ឋ​បានបន្តថា​ ​ខ្ញុំរ​ស់​នៅ​រកស៊ី​យូរ​ហើយដឹង​អា​ក្បាច់​អស់ហ្នឹង​មិ​នដែល​ថៃឯ​ណា​អោយខ្មែរ​ខ្ចីរាប់​ខែ​ទេបើ​មិន​ទិញ​កុំស​ង្ឃឹម​អោយសោះ​ណាមួយ​(សា​សឺC​AT)​ទៀត​តំលៃ​ថ្មីជាង​១០ម៉ឺ​នដុ​ល្លារ​ឯណោះ​បើ​រាង​ចាស់វិ​ញ៣​ទៅ​៤ម៉ឺ​នដុ​ល្លារ​កុំ​គិតថា​យក​មកបាន​ដោយស្រួល​នោះចាំ​តែមន្រ្ដីគ​យច្រក​អូររំដួល​ហ្នឹង​អោយ​ចេញងាយៗ​តើគ្រាន់តែ​(សាសឺ)​របស់​ប្រជាព​លរដ្ឋយ​កទៅធ្វើនៅ​ដៃថៃក៏ប​ង់អោយ​គយពេល​ចូល១ម៉ឺ​នបាត​ពេល​ធ្វើហើយ​ចេញ​មកវិញ​ត្រូវ​បង់២​ម៉ឺ​នបាត​ទៀត​។​
តាម​ប្រភព​ដដែល​​បន្ត​ទៀតថា​៖​ដូចខ្ញុំ​និយាយ​ចឹង​ឯកសារ​ធ្វើសម្រាប់បំ​ភណ្ឌ័​ភ្នែក​សមត្ថ​កិច្ច បំ​ភ័ណ្ឌ​​ភ្នែក​ប្រជា​ពល​រដ្ឋ បំភ័ណ្ឌ​ភ្នែក​អ្នកសារព័ត៌មា​ន ទេជាក់​ស្ដែងខ្ញុំ​ប្រាប់​អោយ​អស់ទៅ​ខ្ញុំក៏ធ្លាប់​ធ្វើឯក​សារចឹង​ជាមួយ​គយដែរ​ កាលយ​ក(សាសឺ)​ចេញ​មកមិន​មែនម៉ាក​CAT​ផងរាង​ចា​ស់ទៀត​តំលៃ​ជាង៦០ម៉ឺ​ន​បាតហើយ​កាលហ្នឹង​បង់​អោយគយ​ជាង​១សែនបាត​ហើយរឿង​ចឹងៗ​មានតែ​គយ​ជាអ្នក​រៀបចំ​បានទៅ​រួច។​ដោយមានកា​របំភ្លឺពី​ប្រជាពលរដ្ឋ​ដែល​ជាអា​ជីវក​ជា​ច្រើន​កន្លែង​ធ្លាប់ឈឺ​ចាប់ស្អែត​ស្អន់ជាមួយ​មន្រ្តីគយៗ​ប្រាប់ដល់​ខាងសារព័ត៌​មានហើយ​ខាង​សា​រព័ត៌​មានយើង​បានតេ​ទូរស័ព្ទ​​ទៅសុំការ​បំភ្លឺ​ពីលោក អ​ភិបាល​ស្រុក​ សួន​ គឿន​លោក​បាន​មានប្រសា​សន៍ថា​៖រឿង(សាសឺ)​យកមក​ប្រើប្រាស់រ​យះពេ​ល១ខែ​ដើម្បី​បំរើការ​កសិផ​លនោះ​លោកឃើញ​និងឯក​ភាពតាម​អានុក្រិត​៦៤ហើយ​លោកក៏​មិនបានដឹ​ងថា​គេយក​(សាសឺ)​ហ្នឹងទៅ​កន្លែង​ណាទេ​លោកមិ​នដឹង​ច្បាស់​ទេច​ង់ដឹងច្បា​ស់ទៅសួ​រគ​យទៅ​ដឹង​ហើយ​ បើ​សិន​ជា​ដឹង​គេអត់​យកទៅវិញ​ខ្ញុំក៏​មិន​ឯកភាពតេ​សួរ​គយ​ដឹង​ហើយ។​ពាក់​ព័ន្ធទៅ​និ​​ង​ការ​លេច​ឮកា​រនាំ​ចេញ(សាសឺ)ម៉ា​កCATខាង​សារព័ត៌​មា​នយើងពុំ​ទាន់​សុំការ​ពន្យល់​ណាមួយ​ពី​លោក ​យ៉ែម ហែ​មរ៉ាត ប្រធានគយរដ្ឋាក​រច្រក​អូររំដួល​និ​ងលោ​កប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បាត់ដំបង​បាន​​នោះទេ៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *