


ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនដូចហោះជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូស្មាស់មួយគ្រឿងបណ្ដាលអោយរងការខួចខាតយ៉ាងដំណុំតែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់នរណាឡើយ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់បឹកកេងកងទី១ខណ្ឌចំកាមន រាជធានីភ្នំពេញ។
តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់មិនស្គាល់ឈ្មោះជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញAF0078ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៩៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកឡិចសុីសLX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AM8686បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនយ៉ាងលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគ្នាចំពីមុខពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណុំតែសំណាងមិនមានអ្នករងរបួសដល់អាយុជីវិត។
ក្រោយពេលកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការធ្វើការសម្រួលអស់រយះពេលជាយូរទើបខាងម្ចាស់រថយន្តចេញថ្លៃជួសជុលម៉ូតូដើម្បីបញ្ចប់រឿង ៕សារ៉េត