ចេញ​ពី​ផឹកសុី​នៅ​មុខ​ណា​ហ្គ្រាវើល​ត្រូវជនសង្ស័យ២នាក់ធាក់ម៉ូតូដួលរបួសធ្ងន់

 

 

 

 
ភ្នំពេញ៖​ យុវជនមានគ្នា៤នាក់បានជិះម៉ូតូ២គ្រឿងចេញពីកន្លែងផឹកសុី​នៅមុខណាហ្គាវើលបំណងទៅផ្ទះ​ ខណៈ​ដែល​ជិះតាមផ្លូវស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ២គ្រឿងមកធាក់បណ្តាលអោយម៉ូតួ១គ្រឿងដួលរងរបួសភ្លាមៗនោះក្រុមជនរងគ្រោះ​ជិះ​មួយម៉ូតូគ្រឿង​ទៀតឃើញដូចនេះក៏ដេញតាមតាំងពីចំណុចខាងជើងនិងព្រះអង្គជួនណាតរហូតមកដល់ផ្លូវលេខ១១៨កែងនិងផ្លូវសុីសុវត្តិទើបជនរងគ្រោះបុកបណ្តាលអោយដួលម៉ូតូទាំង២​ធ្វើអោយជនរងគ្រោះរបួសធ្ងន់ម្នាក់ស្រាលម្នាក់ចំណែកជនសង្ស័យបានទុកម៉ូតូចោលរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលម៉ោង១១:៥០នាទីយប់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៧​ នៅតាមបណ្តោយផ្លូវសីុសុវត្តិកែងផ្លូវលេខ១១៨​ ស្ថិតក្នុងសង្កាត់ផ្សាថ្មីទី១ខណ្ឌដូនពេញ។
​ តាម​ប្រភព​ព៌ត៌​មាន​ពី​ជន​រងគ្រោះឈ្មោះម៉ារ៉ាឌីបានអោយដឹងថា​ នៅមុនពេលកើតហេតុពួកគេមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងដោយម៉ូតូមួយគ្រឿងម៉ាកហុងដា​សេ​១២៥ស៊េរីឆ្នាំ២០១៧​ និងមួយគ្រឿងទៀតម៉ាកហ្វីណូ​ ពណ៌​ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1AF 6512 ក្នុងម៉ូតូ១គ្រឿងជិះគ្នា២នាក់​ទើបតែចេញពីកន្លែងផឹកសុី​នៅមុខណាហ្គ្រា​វើល​គោល​​ បំណងទៅផ្ទះនៅម្តុំទួលសង្កែ។​លុះ​ជិះតាមបណ្តោយផ្លូវព្រះសុីសុវត្តិខាងជើងនិងរូប​សំណាក់ព្រះអង្គជួនណាតស្រាប់តែមានជនង្ស័យ២នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាក​ហុង​ដា​ សេ​១២៥​ពណ៌​ខ្មៅ​​ ស៊េរីឆ្នាំ២០១៧និងមួយគ្រឿងទៀតម៉ាកExciter មិនមានស្លាកលេខបានមកពីក្រោយហើយបានធាក់ម៉ូតូមិត្តភ័ក្តិរបស់គេម៉ាក​ហុង​ដា​សេ​១២៥បណ្តាលអោយដួល​រងរបួសផងដែរ។
​ ជនរងគ្រោះបានបន្តថា​ ភ្លាមនោះរូបគេក៏បានជិះម៉ូតូដេញតាំងពីចំណុចកើតហេតុរហូតមកដល់ផ្លូវលេខ១១៨កែងនិងផ្លូវសុីសុវត្តិទើបរូបគេជិះបំបុកតែម្តងធ្វើអោយមិត្តភ័ក្តិម្នាក់ដែលអង្គុយខាងក្រោយរងរបួសធ្ងន់ចំណែករូបគេបែកចញ្ចើមផងដែរ​។​ដោយឡែកជនសង្ស័យបានរត់គេចខ្លួនបាត់បន្សល់ទុកម៉ូតូនៅចំណុចកើតហេតុ។
​ ក្រោយមកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទិរពេទ្យភ្លាមៗ​រីឯ​ម៉ូតូត្រូវបានកម្លាំង​នគរបាល​យកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *