ភ្នំពេញ ៖ ក្មេងប្រុសមិនស្គាល់អត្តសញ្ញាណម្នាក់ បានស្លាប់ដោយសាររថយន្តដឹកដី បើកបុកខណៈដែលជិះម៉ូតូធ្វើដំណើរតាមផ្លូវនៅខាងកើតវត្តជិតវត្តសំរោងអណ្តែតសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខកាលពីម៉ោង៨ព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៧។
ជនរងគ្រោះមិនទាន់ត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេ មានអាយុប្រហែលជាង២០ឆ្នាំ ជិះម៉ូតូម៉ាក Nex ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FA 8575 ។ចំណែកឯរថយន្តបង្កម៉ាក ហ៊ីណូ ពាក់ផ្លាកលេខ ភ្នំពេញ 3D 2190 បើកបរដោយ
ឈ្មោះហ័ង ធារ៉ា ភេទប្រុសអាយុ២១ឆ្នាំស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិត្រពាំងពោធិសង្កាត់ឪឡោកខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។
តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបាននិយថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ នៅម្តុំមុខ
ក្លោងទ្វារ ច្រកចូលបុរីពិភពថ្មី ម្តុំខាងកើតវត្តសំរោងអណ្តែតស្រាប់តែមកបុកកិនជនរងគ្រោះដែលកំពុងតែជិះម៉ូតូបណ្តាលអោយស្លាប់ ហើយម៉ូតូជនរងគ្រោះនៅជាប់ក្រោមរថយន្តអូសផ្អើលគេឯងមកស្ទាក់អោយឈប់ទើបអ្នកឈប់។
តាមប្រភពព៌ត៌មានពីកម្លាំងនគរបាលបានអោយដឹងទៀតថាមូលហេតុដែលជនបង្កបើកបុកជនរងគ្រោះដោយសារតែអ្នកបើកបរបិទបាំងវាំងនននៅកញ្ចក់មុខរថយន្តមើលផ្លូវមិនឃើញ រួមផ្សំនឹងការធ្វេសប្រហែសផងដែរ។
បច្ចុប្បន្ននេះកម្លាំងនគរបាលកំពុងដុតដៃដុតជើងធ្វើចរាចរណ៍ព្រមទាំងត្រួតពិនិត្យសាកសព រីឯរថយន្តបង្កហេតុនិងម៉ូតូជនរងគ្រោះត្រូវបានកម្លាំងនគរបាលនៃស្នងការក្រុងយកទៅរក្សាទុករងចាំការដោះស្រាយតាមផ្លូវច្បាប់៕វាសនាសែនជ័យ