លើកមេក្រូូថ្ងៃភ្ជាប់ពាក្យប៉ះខ្សែភ្លើង ឆក់ស្លាប់កូនកំលោះ និងឪពុកក្មេក

0
218

កំពង់ធំៈនៅថ្ងៃភ្ជាប់ពាក្យខ្សែភ្លើងបានឆក់យកអាយុជីវិតកូនកំលោះ និងឪពុកមាកូនក្រមុំព្រមទាំងឪពុកបង្កើតកូនក្រមុំ កាលពីវេម៉ោង៤nig២៥នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះ ទី១.ឈ្មោះ ខុំ  ខេន អាយុ២៩ឆ្នាំ ជាកូនកំលោះ(ស្លាប់)ឪពុកឈ្មោះ ខុំ ម្តាយឈ្មោះ វឿន ទីលំនៅភូមិវាំងខាងជើង ឃុំតាំង ស្រុកសន្ទុក ទី២.ឈ្មោះ រឹម  រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ(ស្លាប់)ត្រូវជាបងជីដូនកូនក្រមុំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ទី៣.ឈ្មោ ចែត  ជឿន អាយុ៦៧ឆ្នាំ ឪពុកបង្កើតកូនក្រមុំ(មានសភាពធ្ងន់ធ្ងរ) យកទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ ។

តាមសាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតើ នៅផ្ទះខាងលើ គេធ្វើពិធីភ្ជាបើពាក្យរវាងកូនកំលោះហើយ​បានដំឡើងរោងរួចរាល់អស់ហើយ។ ជនរងគ្រោះទាំង៣នាក់ បានលើកមេក្រូឡើង​លើដោយមេក្រូនោះមានដងដែកផងស្រាប់តែប៉ះជាមួយខ្សែភ្លើងខាងលើ ដែលមានខ្សែ៣ធំៗ បណ្តាលឲ្យឆក់តែម្តង ។ ក្រោយខ្សែភ្លើងឆក់បងប្អូនសាច់ញាតិ យកជនរងគ្រោះទាំង៣នាក់ កប់ដីខ្សាច់ ក្រោយមករថយន្តសង្រ្គោះមណ្ឌលសុខភាពតាំងក្រសាំង ដឹកយកទៅសង្រ្គោះបន្តនៅមន្ទីពេទ្យខេត្តកំពង់ធំ។ តែជាអកុសលមនុស្ស២នាក់ ម្នាក់ទៀតរបួសធ្ងន់ ទៅមន្ទីពេទ្យខេត្តកំពង់ធំបានដាច់ខ្យល់ស្លាប់បាត់ទៅ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here