រថយន្តធុនធំបុកមនុស្សស្លាប់ទាំងព្រឹកនៅ សង្កាត់ភ្នំពេញថ្មី

ភ្នំពេញៈ យុវជនម្នាក់ បានស្លាប់ភ្លាមនៅនឹងកន្លែងកើហេតុ ខណៈកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវនៅខាងកើតវត្តជិតវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខស្រាប់តែត្រូវរថយន្តដឹកដីបើកបុកពេញទំហឹង កាលពីម៉ោង៨ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧  ។

ជនរងគ្រោះមិនទាន់ ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ មានអាយុប្រហែលជាង២០ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី Nex ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ 1FA 8575 ។ ចំណែករថយន្តបង្កម៉ាក ហ៊ីណូ ពាក់ស្លាក​លេខ ភ្នំពេញ 3D 2190 បើកបរដោយឈ្មោះ ហ័ង ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិ ត្រពាំងពោធិ ឃុំឪឡោក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវឃាត់ខ្លួនបាន ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កបើកក្នុងទិសដៅពីលិច​ទៅកើត លុះមកដល់ចំណុចកើតហេតុ នៅម្តុំមុខខ្លោងទ្វារ ច្រកចូលបុរីពិភពថ្មី ម្តុំខាងកើតវត្តសំរោងអណ្តែត ក៏ស្រាប់តែមកបុកកិនជនរងគ្រោះដែលកំពុងតែជិះម៉ូតូ បណ្តាលឲ្យ​ស្លាប់ភ្លាមនឹងកន្លែង ចំណែកម៉ូតូកៀបជាប់ក្រោមរថយន្តខូចខាតខាតយ៉ាងដំណំ ៕

អូនធួក

 

Leave a Reply

Your email address will not be published. Required fields are marked *