ធ្លាក់ម៉ៃក្រូវ៉ែវអង់តែនទូរស័ព្ទលើបុរសវ័យចំណាស់ម្នាក់បែកទ្រូងស្លាប់

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានបែកទ្រូងស្លាប់យ៉ាងអាណោចអាធ័ម ខណៈត្រូវម៉ៃក្រូវ៉េវនៃអង់តែនទូរស័ព្ទបានធ្លាក់មកចំលើខ្លួន កាលពីវេលាម៉ោង១និង៣៤នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្មករក្រុមហ៊ុនទូរស័ព្ទបានឡើងជួសជុលឧបករណ៍នៅលើអង់តែនទូរស័ព្ទនោះ តែមិនដឹងយ៉ាងម៉េចស្រាប់តែធ្លាក់ម៉ៃក្រូវ៉េវ ទូរស័ព្ទនោះចុះមកសង្កត់លើបុរសវ័យចំណាស់ម្នាក់ដែលយាមកាមនៅទីតាំងនោះបណ្តាលឲ្យបែកទ្រូងស្លាប់ភ្លាមៗតែម្តង ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *