រថយន្តកូរ៉ូឡាបើកឆ្លងផ្លូវមិនបានមើលឆ្វេងស្តាំត្រូវរថយន្តវីស្តូរបុកនឹងរថយន្តកូរ៉ូឡាមួយគ្រឿងទៀតបុកតគ្នា ៣គ្រឿង

 

 

 

 

ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាបើករថយន្តម៉ាកកូរ៉ូឡា ឆ្លងផ្លូវមិនបានមើលឆ្វេងស្តាំ ត្រូវរថយន្ត វីស្តូរ បុកហើយរថយន្តកូរ៉ូឡាមួយគ្រឿងទៀតបុកពីក្រោយតគ្នា បង្កអោយមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ១១នឹង៣០នាទីយប់ថ្ងៃទី១៤ខែកក្តដា ឆ្នាំ២០១៧ ទល់មុខប្រលានយន្តហោះ ពោធិ៍ចិនតុង ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាកកូរ៉ូឡាពណ៌ក្រហមពាកស្លាក លេខភ្នំពេញ2D,2705បើកបរឆ្លងផ្លូវពីជើងទៅត្បូង ក្នុងសភាពស្រវឹង។

រថយន្តរងគ្រោះទី១ម៉ាក វីស្តូរ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2T,7293បើកក្នុទិសដៅ ពីកើតទៅលិច ។
រថយន្តរងគ្រោះទី២ ម៉ាកកូរ៉ូឡាពណ៌ស្លែពាក់ស្លាក លេខភ្នំពេញក2E,2388បើកបរក្នុងទិសដៅពីកើតទៅលិច។
តាប្រភពព័ត៌មានពីកន្លែងកើតហេតុបាុននិយាយថានៅមុនពេលកើតហេតុ គេឃើញរថយន្តរងគ្រោះទី១ម៉ាកវីស្តូរពណ៌ខ្មៅបើកក្នុងទិដៅពីកើតទៅលិចលុះបើកមកដល់ចំណុចកើតហេតុស្រាប់តែឃើញរថយន្តបង្កម៉ាក់កូរ៉ូឡា ពណ៌ក្រហមខាងលើបើកឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែរថយន្តវីស្តូរខាងលើជាន់ហ្រ្វាន់មិនទានបានបុកប៉ះតិចទួច ហើយបន្ទាប់មកមានរថយន្តរងគ្រោះទី២ ជាន់ហ្រ្វាងមិនទាន់ដែរ បានបុករថយន្តវីស្តូរពីក្រោយ តគ្នា បណ្តាលអោយរងការខូចខាតមួយចំនួនធំ ដោយរថយន្តវីស្តូរកំពិតកាងក្រោយនឹងកូរ៉ូឡារងគ្រោះទី២ខូចខាតផ្នែកខាងមុចមួយចំនួនដែរ។ ប្រភពបានបន្តទៀតថា ពេលគ្រោះថ្នាក់ភ្លាមៗរថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌ក្រហមខាងលើដោយឃើញជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យមកវាស់វែង ដោយប្រាប់សមត្ថកិច្ចថា ពួកគាត់សំរាប់សំរួលគ្នាហើយ ដោយសងរថយន្តម៉ាក់កូរ៉ូឡាពណ៌ស្លែចំនួន១០០ដុល្លារ៍ហើយនឹងសងរថយន្តវីស្តូចំនួន១៥០ដុល្លារ៍ ហើយជំនាញចរាចរណ៌លឺជនបង្កថាត្រូវរ៉ូវគ្នា បានត្រឡប់ទៅវិញបាត់។
ប្រភពបានបន្តទៀតថា ខណះពេលទៅបាត់រថយន្តបង្កសងតែរថយន្តកូរ៉ូឡាពណ៌ស្លែចំនួន១០០ដុល្លារ៍ ចំណែករថយន្តរងគ្រោះវីស្តូរថាអោយចំនួន១៥០ដុល្លារ៍បែជាអោយ១០០ដុល្លារ៍វិញ ពេលនោះជនរងគ្រោះមិនព្រម បានចចារគ្នាជាង២ម៉ោង ដោយមិនព្រមសងគ្រប់ ជនរងគ្រោះបានខលហៅសមត្ថកិច្ចមកម្តងទៀត ។

ក្រោយពេលកើតហេតុដោយជំនាញចរចរណ៍ខណ្ឌពោធិសែនជ័យមកម្តងទៀត ហើយបានខឹងភាគីបង្កយ៉ាងខ្លាំង ដោយមិនគោរពពាក់សំដីហើយពួកគាត់បានអោយសំរួលបញ្ចប់នៅកន្លែងកើតហេតុតែម្តង៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *