បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ស្រា​ចុះ​ងូតទឹក​លង់​ទឹក​ស្លាប់​នៅ​ក្នុង​ស្រះ​ចិញ្ចឹម​ត្រី​

ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងស្រាចុះងូតទឹក ត្រូវបានគេប្រទះលង់ទឹកស្លាប់ នៅក្នុងស្រះចិញ្ចឹមត្រីធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើលអាណិតអាសូរចំពោះជនរងគ្រោះដោយគិតថា មិនគួរណាស្លាប់សោះ។ហេតុការណ៍នេះបានកើតឡើងកាលពីនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង១៣ និង ១០នាទីនៅចំណុចផ្លូវលំ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានករណីមនុស្សលង់ទឹកស្លាប់មួយបានកើតឡើង ។
ជនរងគ្រោះឈ្មោះ ភិន ម៉ៅ ភេទប្រុស អាយុ៤៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ចំណែកឯម្ចាស់ស្រះឈ្មោះ ប៊ូ ហ៊ុច ភេទប្រុសអាយុប្រហែលជាង៤០ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ស្រះចិញ្ចឹមត្រីបានប្រើជនរងគ្រោះអោយទៅដេញគោនៅជិតកន្លែងកើតហេតុ រួចម្ចាស់ស្រះក៏បានដើរត្រលប់ទៅផ្ទះវិញ។វិញ។ មួយសន្ទុះក្រោយមកជនរងគ្រោះបានជិតម៉ូតូមួយគ្រឿងដែលជារបស់ម្ចាស់ស្រះចិញ្ចឹមត្រីមកកន្លែងកើតហេតុវិញគោលបំណងទៅមើលគោដោយបាត់យូរពេកម្ចាស់ស្រះចិញ្ចឹមត្រីទៅតាមជនរងគ្រោះនៅកន្លែងកើតហេតុខណៈនោះប្រទះឃើញស្បែកជើងជនរងគ្រោះនៅនិងមាត់ស្រះចិញ្ជឹមត្រីព្រមទាំងមួករបស់ជនរងគ្រោះអណ្ដែតទឹកក៏មានការសង្ស័យហៅប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុគ្នាមករាវរកក្នុងស្រះចិញ្ជឹមត្រីរួចក៏បានប្រទះឃើញសពជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។
តាមប្រភពព័ត៌មានពីម្ចាស់ស្រះចិញ្ចឹមត្រីបាននិយាយថាជនរងគ្រោះតែងតែផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ។តាមប្រភពព័ត៌មានពីនគរបាលជំនាញញនិងក្រុមគ្រូពេទ្យបាននិយាយថាជនរងគ្រោះខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញប្រគល់ទៅក្រុមគ្រួសាររបស់ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *