ភ្នំពេញ៖ មានការភ្ញាក់ផ្អើលរឿងមេតុងទីនឈ្មោះ មឿន ផល្លី ភេទស្រី អាយុ៤៦ឆ្នាំ មានមុខរបរជាអ្នក លក់ខោអាវ នៅផ្សារឈូកមាស បានបោកលុយកូនតុងទីនជាង២០ម៉ឺនដុល្លារ យកទៅហ៊ឺហាជីវភាពផ្ទាល់ខ្លួន ខណៈ ដែល កូនតុងទីនជាច្រើននាក់ កំកំពុងនាំគ្នាផ្តិតមេដៃប្ដឹងទៅតុលាការ ដើម្បីជួយរកយុត្តិធម៌នាថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងភូមិបាយ៉ាប(ក្រុងថ្មី) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រុមកូនតុងទីនិយាយថា មេតុងទីនឈ្មោះ មឿន ផល្លី បានដើរប្រមូលលុយតុងទីនេះយូរឆ្នាំមកហើយដែលគិតជាលុយមិនតិចជាង២០ម៉ឺនដុល្លារទេ ហើយក៏បានធ្វើជាមេតុងទីនជាង៥ឆ្នាំមក ហើយដែរ ប៉ុន្តែមិនធ្លាប់មានបញ្ហានោះទេ គឺទើបតែមួយរយះចុងក្រោយនេះស្រាប់តែមានបញ្ហា ព្រោះរាល់ពេល កូនតុងទីនដែលចង់ដេញ ដេញមិនបានព្រោះការឡើងថ្លៃ ជាបន្តបន្ទាប់ ពោលគឺមេតុងទីន មឿន ផល្លី រូបនេះ បានដាក់ការខ្ពស់ ប្រមូលយកខ្លួនឯង ហើយបើអ្នកដែលដេញបានក៏មិនព្រមប្រមូលលុយឲ្យគេដែរដោយយក លេសនេះលេសនោះមិនចេះអស់។មិនតែប៉ុណ្ណោះ កូនតុងទីនខ្លះអាចដេញបានលុះត្រាតែអោយលុយ មេ ៣០ម៉ឺនរៀលទើបមេ ប្រមូលអោយ។
កូនតុងទីនបានឲ្យដឹងទៀតថា កាលពីជាងមួយសប្តាហ៍មុន មេតុងទីនម្នាក់នេះបានប្រាប់ថាខ្លួនមានជំងឺត្រូវ ទៅសម្រាកព្យាបាលនៅប្រទេសវៀតណាម ហើយត្រូវត្រឡប់មកវិញនៅថ្ងៃទី ៧ វិច្ឆិកា ២០១៦ តែរហូត ដល់ថ្ងៃទី ១១ វិច្ឆិកា ២០១៦ មិនឃើញត្រឡប់មកវិញ ដោយបានចាក់សោទ្វារផ្ទះចោលទៀត ហើយក្រុមគ្រួសារដែលមានប្តីជាមន្រី្តយោធានៅឯស្រុកកោះធំ ខេត្តកណ្តាលក៏បានគេចខ្លួនបាត់ដែរ ជាពិសេសទាំងលេខទូរស័ព្ទ និង Account Facebook គឺបិតទាំងអស់ ទើបមានការភ្ញាក់ផ្អើលកូនៗតុងទីន និងនាំគ្នាមកដាក់ពាក្យបណ្តឹងនៅសង្កាត់ភ្នំពេញថ្មី ៕ អូន ធួក
