


ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សរងរបួសធ្ងន់ស្រាល៣នាក់ដោយសារបុរសម្នាក់ស្រវឹងស្រាបើករថយន្តរយ៉ែហើយជ្រុលទៅបុកអ្នកចៀននំប៉ាវបណ្ដាលអោយរងរបួសធ្ងន់ម្នាក់នឹងស្រាល២នាក់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៣:០០នាទីទាបភ្លឺថ្ងៃទី១៧ខែកក្តដាឆ្នាំ២០១៧ស្ថិតនៅជ្រកចូលផ្ទះ ឡ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះរងរបួសធ្ងន់ទី១-ឈ្មោះ ចាន់ ផល្លារភេទស្រីអាយុ ៤៧ឆ្នាំមុខរបរធ្វើនំលក់ រស់នៅផ្ទះកើតហេតុ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យនិងរបួសស្រាល២នាក់ប្តូីប្រពន្ធប្តីឈ្មោះ អ៊ុត សំអូនភេទប្រុសអាយុ ៣៧មុខរបរ ចៀននំប៉ាវលក់ នឹងប្រពន្ធឈ្មោះ ចាន់ គម្ភះភេទស្រីអាយុ៣៥ មុខរបរចៀននំប៉ាវលក់។ចំណែកឯជនបង្កឈ្មោះទន់ មករាភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើករថយន្ត រស់នៅសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថានៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះចាន់ គម្ភះ ត្រូវប្អូនស្រី ជនរងគ្រោះរបួសធ្ងន់ ពួកគាត់កំពុងចៀននំប៉ាវ ស្រាប់តែឃើញរថយន្តម៉ាក ហ្វត ពណ៌សពាក់ស្លាក់លេខ ភ្នំពេញ2AN,5253 បើកបរដោយបុរសម្នាក់ក្នុងសភាពស្រវឹងរយ៉ែត្រឡប់ក្រោយពីជើងទៅត្បូងថែមទាំងមានអ្នកសុីញ៉ូម្នាក់ ដែលកំពុងបោយដៃទៅវិញទៅមកស្រាប់តែរថយន្តបង្កខាងលើដោយបទមិនទាន់ត្រង់ផង រថយន្តខាងលើជាន់ហ្គារយ៉ាងខ្លាំងទៅបុកខ្ទះខ្លាំញ់ចៀននំប៉ាវ ដែលទំរាបជាជួរបណ្តាលអោយខ្លាញ់ខ្ទាតទៅលើពួកគាត់បណ្តាលអោយរងរបួសបងស្រីគាត់យ៉ាងធ្ងន់ធ្ងរ ចំពោះគាត់នឹងប្តីគាត់រងរបួសស្រាល។ ភ្លាមៗពួកគាត់បានប្រញ៉ាប់ប្រញ៉ាលទៅមន្ទីពេទ្យឯកជននៅជិតកន្លែងកើតហេតុព្យាបាលបឋមដោយបងស្រីរបស់គាត់រងរបួសធ្ងន់ត្រូវរថយន្តដឹកទៅមន្ទីពេទព្រះកុសមះដើម្បីព្យាបាលបន្ត។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍បានឃាត់ជនបង្កខាងលើបានប្រគល់អោយនគរជំនាញខណ្ឌពោធិ៍សែនជ័យនឹងរថយន្តយកទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕សារ៉េត