ខេត្តកណ្តាល៖ បុរស២នាក់ជិះម៉ូតូផ្សេងគ្នាប៉ះដៃចង្កូតខ្ទាតទៅកណ្ដាលផ្លូវត្រូវរថយន្តបុកបណ្ដាលអោយស្លាប់ម្នាក់នឹងរងរបួសធ្ងន់ម្នាក់ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។ហេតុការនេះបានកើតឡើងនៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៧វេលាម៉ោង១៧និង៤០នាទីល្ងាចត្រង់ចំណុចលើផ្លូវជាតិលេខ២១ក្នុងភូមិព្រែកសំរោង៣សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានគេស្គាល់ឈ្មោះ ឡាច ឡា ភេទប្រុសអាយុ៣៣ឆ្នាំស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ដោយបើកម៉ូតូម៉ាកHONDA DREAM125(ស៊េរីឆ្នាំ២០១៧) ពណ៌ខ្មៅគ្មានផ្លាកលេខ (ពាក់មួកសុវត្ថិភាពនិងគ្មានកញ្ចក់)។ចំណែកឯជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះឈ្មោះង៉ែត សុខហាក់ ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិកញ្ចិល ឃុំកំពង់រាបស្រុកព្រៃកប្បាស់ ខេត្តតាកែវ(ស្លាប់នៅកន្លែងកើតហេតុ)ដោយបើកម៉ូតូម៉ាកHONDA DREAM125(ស៊េរីឆ្នាំ២០១២) ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1BE.3021(ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់)។
តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងបើកពីទិសជើងមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូផ្សេងទៀតដែលបើកពីខាងត្បូងទៅជើងពេញទំហឹង ហើយក៏មានរថយន្ត១គ្រឿងម៉ាក(ព្រួស)ពណ៏សរបើកវ៉ាជែងជាមួយរថយន្តដឹកដីមួយគ្រឿងទៀតធ្វើដំណើរស្របទិសគ្នាកិនចំក្បាលជនរងគ្រោះដែលដួលលើទ្រូងផ្លូវបណ្ដាលអោយស្លាប់ ហើយបើករត់គេចបាត់ទៅទិសខាងត្បូងសំដៅទៅស្រុកស្អាងបន្សល់នៅអ្នករងបួសធ្ងន់ម្នាក់និងសាកសពម្នាក់នៅកន្លែងកើតហេតុ។
ក្រោយពីរហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍ព្រមទាំងយកម៉ូតូទាំងពីរគ្រឿងមករក្សានៅអធិការដ្ឋាននគបាលក្រុងតាខ្មៅដើម្បីចាំដោះស្រាយតាមច្បាប់៕សារ៉េត