ស្លាកយីហោផ្ទះសំណាក់ឆក់បុរសលក់បាយឆានឹងគុយទាវនៅពេលយប់ស្លាប់

 

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់​ត្រូវ​ខ្សែភ្លើងស្លាកយីហោផ្ទះសំណាក់ឆក់ស្លាប់​ ខណៈ​ដែលគាត់កំពុង​ដោះស្បែកជើង ហើយបោសលាងសំអាតកន្លែងលក់ដូរដោយមានខ្សែភ្លើងរាយនៅលើដីស្រាប់​តែ​ឆក់ដេកដួលរួច​ក៏​បញ្ជូនទៅមន្ទីពេទ្យទើបដឹងថាស្លាប់បាត់​ទៅ​ហើយ​។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១១នឹង៣០នាទីយប់​ថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះសំណាក់ ហេង ចន្ធី​ក្នុង​ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះសុខ វណ្ណះអាយុ ៣៦ឆ្នាំ មុខរបរលក់បាយឆានឹងគុយទាវ ពេលយប់ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តតាកែវ​និង​ប្រពន្ធឈ្មោះ ចឹក សោភ័ណ្ឌ អាយុ៣៨ឆ្នាំ មុខរបរដូចគ្នា មានភូមិកំណើតនៅភូមិ ថ្មគោល៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានកូន២នាក់ប្រុស កូនបងអាយុ១៥ឆ្នាំនឹងប្អូន អាយុ៨ឆ្នាំ។ចំណែក​ឯ​ម្ចាស់ផ្ទះសំណាក់ឈ្មោះកែវ សុខុមអាយុ៤៥ឆ្នាំមុខរបរជាងដែកគ្រប់មុខស្នាក់នៅផ្ទះកើតហេតុ(ជួល)។ស្រុកកំណើត​នៅស្រុកស្រីសន្ធរខេត្តកំពុងចាមនិង​ប្រពន្ធឈ្មោះឡាយ ធីអាយុ៣៤ឆ្នាំមុខរបរនៅផ្ទះ​មាន​ស្រុកកំណើត​ផ្សារដើមគខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីបងថ្លៃជនរងគ្រោះឈ្មោះចិត្ត បុប្ផាភេទស្រីអាយុ៥៨ឆ្នាំដែលលក់ជិតគ្នា បាននិយាយថា ផ្ទះសំណាក់នឹងកន្លែងលក់ នៅជាប់គ្នាហើយស្លាកយីហោដាក់ជាប់ព្រំនឹងគ្នា(គងព្រំ) ពេល​នោះ​ជនរងគ្រោះនឹងក្រុមគ្រួសាររបស់គាត់បាននាំគ្នារៀបចំសំរាក់ពីលក់ដូរ ហើយបាននាំគ្នា​រើឥវ៉ាន់បោសលាងសំអាតកន្លែងលក់ដូរ ខណៈ​ដែល​បោសសំអាត ជនរងគ្រោះបានដោះស្បែកជើងហើយបោស ដល់ស្លាកយីហោផ្ទះសំណាក់ ស្រាប់តែជនរងគ្រោះខាងលើ ត្រូវខ្សែភ្លើងឆក់ដួលដេកនឹងដី ស្តូកស្តឹង ហើយត្រូវបានប្អូនជីដូនមួយ យកក្រមា ទាក់ស្លាកយីហោផ្ទះសំណាក់ចេញ ដើម្បីជួយសង្គ្រោះជីវិត ជនរងគ្រោះ ។ពេលភ្លាមៗជនរងគ្រោះត្រូវខ្សែភ្លើងឆក់សន្លប់​ស្តូកស្តឹងម្ចាស់ផ្ទះសំណាក់ខាងលើមិនយកចិត្តជួយជនរងគ្រោះដោយយកភ្នែកមើលពីចំងាយ មិនជួយជនរងគ្រោះឡើយ។បន្ទាប់មកបងប្អូនក្រុមគ្រួសារជនរងគ្រោះ បានខឹងយ៉ាងខ្លាំង បាននាំគ្នាវាយកំទេចស្លាកយីហោ ហើយយកទៅទំលាក់ចោលក្បែចិញ្ចើមផ្លូវ ជិតកន្លែងកើតហេតុ។ចំណែក​ឯ​ជនរងគ្រោះត្រូវបានក្រុមគ្រួសារហៅម៉ូតូកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ មិត្តភាពខ្មែរសូវៀតហៅពេទ្យ(រុស្សី)លុះជនរងគ្រោះដឹកដល់មន្ទីពេទ្យគ្រូពេទ្យពិនិត្យជនរងគ្រោះស្លាប់បាត់ទៅហើយ ។បងថ្លៃសពឈ្មោះខាងលើ បានបន្តទៀតថា ខ្សែភ្លើងខាងលើ បានឆក់កូនរបស់ជនរងគ្រោះនឹង​អ្នក​ដ៏ទៃ ២លើករួចមកហើយៗ​រូបគាត់ទើបនឹងប្រាប់ឈ្មោះឡាយ ធី ត្រូវជាប្រពន្ធម្ចាស់ផ្ទះសំណាក់៣ថ្ងៃមុន ម្តងរួចមកហើយដែរ។ ហើយឈ្មោះ ឡា ធីខាងលើដោយនិយាយថាបើដឹង ស្លាកយីហោ ឆក់ ហើយចាំបាច់កាន់ធ្វើអីដោយឆ្លើយ នឹងមិនមិនរាប់ចំបែជាតមាត់ទៅវិញហើយចណែកខ្សែដោយដាក់ដាបនឹងដីដ៏ដែល។
ចំណែកម្ចាស់ផ្ទះបាននិយាយថា ពេលភ្លាមពួកគាត់បានចុះមកជួយលើកជនរងគ្រោះដាក់លើម៉ូតូកង់បីដែរ។

ក្រោយពេលកើតុហេតុ ម្ចាស់ផ្ទះសំណាក់២នាក់ប្តីប្រពន្ធ ខាងលើត្រូវបាន​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ នាំខ្លួនយកទៅសួរនាំ នៅប៉ុសិ៍នគរបាលរដ្ឋបាលចោមចៅ រីឯចំណែកសពត្រូវបានជំនាញខាងចក្ខុរាជធានីភ្នំពេញបានពិនិត្យនៅមុន្ទីពេទ្យហើយមកពិនិត្យនៅកន្លែងកើតហេតុ ដោយ​ឡែក​សាក​សព​ត្រូវបាន​ក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅ​គេហដ្ឋាន​៕​សារ៉េត​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *