​ម៉ូតូ​២៨​គ្រឿង រកឃើញនៅហាង​បញ្ចាំ ក្រុងព្រះសីហនុ សង្ស័យពាក់ព័ន្ធ ប្លន់ និងលួច

ព្រះសីហនុ៖ នគរបាលការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌក្រុងព្រះសីហនុកាលពីថ្ងៃទី១១ ខែវិច្ឆិកា បានចុះធ្វើរដ្ឋបាលចំហរនៅក្នុងសង្កាត់លេខ៤ ត្រង់ផ្ទះទទួលបញ្ចាំ ចំនួន ២ ផ្ទះ គឺ ទី១ផ្ទះរបស់ឈ្មោះ អ៊ុន ចន្ថា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ជាងជួសជុលទូរទស្សន៍ មានទីលំនៅក្រុម២ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពិនិត្យឃើញនិងដកហូត ម៉ូតូគ្មានឯកសារ ចំនួ ន ២១គ្រឿង ក្នុងនោះមាន : ១-ម៉ូតូម៉ាក wave i ចំនួន ១ គ្រឿង ២-ម៉ូតូម៉ាក Sirius ចំនួន ៦ គ្រឿង ៣-ម៉ូតូម៉ាក អ៊ែប្លេដ ចំនួន ៤ គ្រឿង ៤-ម៉ូតូម៉ាក scoopy ចំនួន ១គ្រឿង ៥-ម៉ូតូម៉ាក ស្មាស់ ចំនួន ១គ្រឿង ៦-ម៉ូតូម៉ាក wave ចំនួន ២ គ្រឿង ៧-ម៉ូតូម៉ាកហុងដា សេ ១២៥ ចំនួន ៥ គ្រឿង ៨-ម៉ូតូម៉ាកហុងដា សេ១២៥ (វៀតណាម)ចំនួន ១គ្រឿង ៩-លិខិតទិញ-លក់ ម៉ូតូ ១ក្បាល និងឯកសារមួយចំនួន ១០-សៀវភៅកត់ត្រា ការទទួលបញ្ចាំ ចំនួ ន ១ ក្បាល ១១-អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ៤២ ១២-ប័ណ្ណសម្គាល់យានយន្ត ៣០ សន្លឹក ១៣-ប័ណ្ណបើកបរ ០៤ ១៤-លិខិតឆ្លងដែន ២ ១៥-ស្លាកលេខវៀតណាម ១ ១៦-អាយផេត ៣ ចំនួន ១ ការស្រាវជ្រាវបឋម មានម៉ូតូចំនួ ន ២ គ្រឿង ពាក់ព័ន្ធនឹង អំពើចោរកម្ម (ម៉ូតូម៉ាកហុងដា សេ១២៥ ឆ្នាំ ២០១៥ ចំនួន១គ្រឿង និងម៉ូតូម៉ាកអ៊ែប្លេដ ឆ្នាំ ២០១៥ ចំនួន១គ្រឿង )

ចំណែកផ្ទះទី២ របស់ឈ្មោះ ឡេង សារ៉ាវុធ ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពិនិត្យឃើញនិងដកហូត ម៉ូតូ ចំនួ ន ៧ គ្រឿង ក្នុងនោះមាន : ១-ម៉ូតូម៉ាក viva ចំនួន ១ គ្រឿង ២–ម៉ូតូម៉ាកហុងដា សេ ១២៥ ចំនួន ៣ គ្រឿង ៣-ម៉ូតូម៉ាក wave ចំនួន ១ គ្រឿង ៤-ម៉ូតូម៉ាក អ៊ែប្លេដ ចំនួន ១ គ្រឿង ៥-ម៉ូតូម៉ាក ធូដេ ចំនួន ១ គ្រឿង ៦-លិខិតទិញលក់ ចំនួន ៤ សន្លឹក ៧-ក្រដាសបញ្ចាំ ១ សន្លឹក ៨-កាតគ្រី ចំនួន ១ សន្លឹក -សរុបទាំងអស់មានម៉ូតូ ចំនួន ២៨ គ្រឿង បានរក្សាទុកនៅការិយាល័យកណ្តាលន.ប.យុត្តិធម៌ ដើម្បីធ្វើការស្រាវជ្រាវបន្ត ។

មន្រី្តនគរបាលលួចបង្ហើបឲ្យដឹងថាម៉ូតូទាំងនេះមួយចំនួនអាចពាក់ព័ន្ធនឹងបទល្មើស ប្លន់ និង លួច ៕ សម្បត្តិ

%e1%9e%98%e1%9f%89%e1%9e%bc%e1%9e%8f%e1%9e%bc%e1%9f%a2%e1%9f%a0

Leave a Reply

Your email address will not be published. Required fields are marked *