ស្រលាញ់គ្នាលុះក្ស័យពេលរួមរ័កថតជាខ្សែវីដេអូ ពេលសុំបែកបញ្ចេញវីដូអូថ្នរលុយ៥០០ដុល្លារ

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ឃាត់ខ្លួនយុវជន​ម្នាក់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានីភ្នំពេញកាលពី​រសៀល​ថ្ងៃ​ទី​១៧ខែ កក្កដាឆ្នាំ ២០១៧ ដោយ​ជាប់ចោទ​ពី​បទ គំរាមកំហែង​ហែកកេរ្តិ៍ (​គំរាម​ទារប្រាក់​ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក​) ពីនារី​រង​គ្រោះ ជា​ថ្នូរ​មិន​បង្ហោះ​រូបភាព​អាក្រាត​កាយ​តាមហ្វ៊េសប៊ុក។

សមត្ថកិច្ចបានឲ្យដឹងថា យុវជន​ដែលឃាត់ខ្លួនពីបទគំរាមកំហែង​ហែកកេរ្តិ៍ នេះឈ្មោះ ម៉​ម ភ័​ក្ត្រា ហៅ ភ័​ក្រ អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​ភូមិ​ប្រ​ផុង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត ដោយអនុវត្តតាម​ពាក្យបណ្តឹង​របស់នារី​រង​គ្រោះ និង​ដោយ​បានការ​សម្របសម្រួល​ពី​ស្ថាន​ប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មានពីសមត្ថកិច្ចបានលួច​បង្ហើប​ឲ្យ​ដឹង​ថាក្នុងពាក្យបណ្តឹង​របស់នារីរងគ្រោះបាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​មិន​ចាំគ្រាន់តែដឹងថាកើតឡើង ក្នុង​ខែមីនា ឆ្នាំ​២០១៧ នារីរង​គ្រោះ​អាយុ​២០​ឆ្នាំ បាន​ស្គាល់ឈ្មោះ ម៉​ម ភ័​ក្ត្រា តាម​រយៈ​ការ​លេង​ហ្វេ​ស​ប៊ុ​ក ហើយ​ក៏​បាន​ស្រលាញ់​គ្នា​ធ្វើ​ជា​សង្សារ និង​មានការ​ណាត់គ្នា​ទៅ​រួមដំណេក​នៅផ្ទះ​សំណាក់​យីហោ​(​បឹង​ឈូក​) ក្នុងស្រុក​កំពង់ត្រាច​ជា​ច្រើន​លើកមកហើយ​។ បន្ទាប់​ពី​មានការ​រួមដំណេក​ជា​ច្រើន​ដង​រួច​មក និង​ចុង​ក្រោយ​នេះ​ឈ្មោះ ម៉​ម ភ័​ក្ត្រា តែងតែថតជាវីដេអូរូបភាពរួមសិចនិងបាន​គំរាមនារីរង​គ្រោះ​ឲ្យ​ធ្វើ​អ្វី​ដែល​គេ​ចង់បាន តែបើ​មិន​ព្រម​ទេ​គេ​នឹង​គំរាម​បង្ហោះ​រូបភាព​អាក្រាត​កាយ​ទាំង​ពីរ​នាក់ ដែល​គេ​លួច​ថត​នៅ​ពេល​រួមដំណេក​ក្នុងផ្ទះ​សំណាក់​ជាមួយ​គ្នា​នោះឲ្យគេឯងឃើញមិនខាន​។

ប្រភព​ព័ត៌មាន​បន្ត​ថានៅក្នុង​ខែមីនា ២០១៧ ដដែល ឈ្មោះ ម៉​ម ភ័​ក្ត្រា បាន​ទូ​ស័ព្ទ​ទៅ​នារីរង​គ្រោះ ដោយ​និយាយ​ទារប្រាក់​ចំនួន​៣០​ម៉ឺន​រៀល បើ​មិន​ឲ្យ​ទេ​គេ​នឹង​បង្ហោះ​រូបភាព​អាក្រាត​នោះ​។ ដោយ​មិនចង់​ឲ្យ​មានរឿង​វែង​ឆ្ងាយ និង​បែកធ្លាយ​រឿងអាស្រូវ​នោះនារី​រង​គ្រោះ​សុខចិត្ត​វេរ​លុយ​តាម​វី​ង​ឲ្យ​ទៅ​ឈ្មោះ ម៉​ម ភ័​ក្ត្រា ចំនួន​២០​ម៉ឺន​រៀល​ទៅ។ ក្រោយមក​បាន​វេរ​ប្រាក់​១០​ម៉ឺន​រៀល​ថែម​ទៀត​។ ក្រោយមក ឈ្មោះ ម៉​ម ភ័​ក្ត្រា បាន​ទូរស័ព្ទ​ឲ្យ​ជន​រង​គ្រោះ​ទៅ​ជួប​នៅ​រោងចក្រ​ស៊ីម៉ង់​ខេ​ស៊ី​មេន ខេត្តកំពត ដើម្បី​សុំ​បែកផ្លូវ និង​ឈប់​ឲ្យ​មានការ​ទាក់ទង​គ្នាហើយពេលនោះ ​ឈ្មោះ ម៉​ម ភ័​ក្ត្រា នៅ​តែ​គំរាម​ជន​រង​គ្រោះដដែល។

ជន​រង​គ្រោះ​ក៏​បាន​វិល​ត្រឡប់​មក​ភ្នំពេញ​វិញ​ទាំង​ក្តី​ឈឺចាប់​បំផុត​នូវ​ទ​ង្វើ​របស់​មនុស្ស​ប្រុស​ម្នាក់​ដែល​បាន​ធ្វើ​មក​លើ​នាង មិន​ខុស​ពាក្យចាស់​ថា​(​ប្រាក់​ក៏​បង់ ថង់​ក៏​ដាច​) ឈឺចាប់​ពេក

ដាច់​ចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​ចាត់ការ​លើ​ប្រុស​ព្រាន​ម្នាក់​នេះ ។ លុះនៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ២០១៧ សមត្ថកិច្ច​បាន​រៀបចំ​អន្ទាក់​ចាំ​ចាប់​ជនសង្ស័យ​នៅ​ពេល​ទៅ​ទទួលយក​ប្រាក់៥០០ដុល្លារ​៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *